ស្មាតហ្វូន XIAOMI ដែលអាចបត់អេក្រង់បាន បានលេចចេញក្នុងរូបភាពដំបូង

//s9.kh1.co/a4/a4eeb8166c07c35089031b90f7a49f81c65447bd.jpg
បច្ចេកវិទ្យា

 ១៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងគ្រោងនឹងបញ្ចេញស្មាតហ្វូនដែលអាចបត់អេក្រង់បាននៅឆ្នាំនេះ

បរទេស៖ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងគ្រោងនឹងបញ្ចេញស្មាតហ្វូនដែលអាចបត់អេក្រង់បាននៅឆ្នាំនេះ។ មួយក្នុងចំណោមនោះគឺមានក្រុមហ៊ុន Xiaomi ផងដែរ ដែលបានបង្ហាញគំរូស្មាតហ្វូនដែលអាចបត់បានតាំងតែពីនៅឆ្នាំ2019 ប៉ុន្តែមិនទាន់បានចេញជាផ្លូវការនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបគំរូនៃស្មាតហ្វូន Xiaomi មានអេក្រង់អាចបត់បាន ដែលមានការរចនាស្រដៀងនឹង Samsung Galaxy Z Flip បានបង្ហាញខ្លួននៅលើអ៉ីនធើណែត។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំធំជាងមុន ធ្វើឱ្យវាអាចដាក់ព័ត៌មានបានច្រើន។ ឯការរចនានៃកាមេរ៉ាវិញត្រូវបានចម្លងពី Xiaomi Mi 11 ដែលវាមាន sensors ចាប់រូបភាពចំនួនបី និងភ្លើង flash LED ផងដែរ។

មុននេះមានសេចក្តីរាយការណ៍មកថា ស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ក្រុមហ៊ុន Xiaomi នឹងមានការរចនាដែលអាចការពារបន្ទះដែលអាចបត់បែនបាន ឱ្យកាន់តែប្រសើរ។ លើសពីនេះទៀត អេក្រង់ធំនឹងមិនមានរន្ធអ្វីនៅជុំវិញនោះទេ។ ស្មាតហ្វូន Xiaomi ដែលអាចបត់បាននេះ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះបង្ហាញ OLED ដែលអាចបត់បែនបានរបស់ Samsung។

ប្រភពអះអាងថា វានឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ ដែលមានតំលៃសមរម្យបំផុតនៅលើទីផ្សារ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T