ទទួលដៃដប់! Benzema ថានឹងស្វាគមន៍ខ្សែប្រយុទ្ធម្នាក់នេះជានិច្ច បើសិនគេផ្ទេរមក Real Madrid មែន

//s9.kh1.co/16/1621729b5997b71d74c7db4f41a88e2643d98a4b.jpg
កីទ្បា

 ១៦-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Benzema ថាគេគ្មានបញ្ហាទេបើខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់មក Real Madrid

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema បាននិយាយថាគេនឹងស្វាគមន៍ខ្សែប្រយុទ្ធ Erling Haaland បើសិនកីឡាករវ័យក្មេងរូបនេះចង់ផ្ទេរមកទឹកដីកីឡដ្ឋាន Santiago Bernabeu នៃក្លិបអធិរាជស Real Madrid បើទោះបីជា គេនិង Haaland លេងនៅតំណែងតែមួយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

កាលពីពេលថ្មីៗមកនេះ ព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេងថា Haaland អាចនឹងចាកចេញពីក្លិប Borussia Dortmund មកចូលរួមជាមួយក្លិបធំៗខណៈដែល Real Madrid ក៏ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះណាស់ដែរ។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Haaland ទើបតែបំបែកកំណត់ត្រារបស់ Harry Kane ដោយបានក្លាយជាកីឡាករដែលរកបាន២៥គ្រាប់លឿនជាងគេបំផុតក្នុងក្របខណ្ឌ Champions League ក្រោយគេស៊ុត២គ្រាប់ទម្លាក់ Sevilla ចេញពីពាន UCL ផងដែរ។

  ខ្សែប្រយុទ្ធ Erling Haaland ក្នុងការប្រកួតទល់នឹង Sevilla 
  ខ្សែប្រយុទ្ធ Erling Haaland ក្នុងការប្រកួតទល់នឹង Sevilla 

យ៉ាងណាមិញ ពេលអ្នកកាសែតសួរដល់ភាគរយដែល Haaland អាចនឹងផ្ទេរមក Real Madrid ក្នុងកិច្ចសម្ភាសន៍មុនប៉ះ Atalanta ខ្សែប្រយុទ្ធ Karim Benzema បានថ្លែងថា៖

ខ្ញុំនឹងមិននិយាយពីកីឡាករដែលមិនទាន់ផ្ទេរមកទីនេះទេ ជារៀងរាល់ខែ ពួកយើងតែងតែនិយាយតែពីកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់ហើយបើតាមខ្ញុំមើលទៅ គេ(Erling Haaland) ពិតជារកគ្រាប់បាល់បានច្រើនឲ្យក្រុមរបស់គេ។ ប៉ុន្តែបើសិនថ្ងៃណាមួយ គេមានឱកាសមកលេងនៅ Real Madrid ឲ្យគេមកចុះ...៕

ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T