មិនត្រឹមតែរកបាន២គ្រាប់ទេ យប់មិញ Messi ក៏បំបែកកំណត់ត្រាពិសេសមួយទល់នឹង Huesca (មានវីដេអូ)

//s9.kh1.co/a9/a979ea821d46f0d2206bd33e76796dc30815a7cf.jpg
កីទ្បា

 ១៦-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Messi តាមស្មើ Xavi ក្លាយជាកីឡាករដែលបង្ហាញខ្លួនឱ្យ​ Barcelona បានច្រើនជាងគេ

អេស្ប៉ាញ៖ កាលពីថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារទី១៦កន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមភ្ញៀវ Huesca ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Barcelona និង Huesca 
ការប្រកួតរវាង Barcelona និង Huesca 
ការប្រកួតរវាង Barcelona និង Huesca 
ការប្រកួតរវាង Barcelona និង Huesca 

ចប់៩០នាទីពេញ Barcelona បានបំបាក់ Huesca ៤ ទល់នឹង ១ ដែល២គ្រាប់របស់ក្រុម Barca រកបានដោយ ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅនាទីទី ១៣ និងនាទីទី៩០ តាមពីក្រោយដោយ Antoine Griezmann នៅនាទីទី៣៥ បិទគូថដោយ ខ្សែការពារ Oscar Mingueza ហក់តែតនៅនាទីទី៥៣ ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវ Huseca ស៊ុតដោយ Rafa Mir នៅនាទីទី ៤៥+៤ ដែលជាបាល់ប៉េណាល់ទី។

  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 
  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 

យ៉ាងណាមិញ Messi ដែលជាប្រធានក្រុម មិនត្រឹមតែរកបាន២គ្រាប់ម្នាក់ឯងទេ ក្នុងការប្រកួតនេះ គេក៏បានបំបែកកំណត់ត្រាពិសេសមួយរបស់ គឺក្លាយជាកីឡាករដែលបង្ហាញខ្លួនឲ្យក្រុម Barcelona បានច្រើនជាងគេដោយស្មើនឹងការបង្ហាញខ្លួនរបស់ អតីតខ្សែបម្រើ Xavi Hernandez គឺ ៧៦៧ដងហើយ។

  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 
  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 
  អតីតខ្សែបម្រើ Xavi Hernandez
  អតីតខ្សែបម្រើ Xavi Hernandez

ម្យ៉ាងទៀត Lionel Messi ក៏បានក្លាយជាកីឡាករតែម្នាក់គត់ដែលរកបាន២០គ្រាប់ក្នុងការប្រកួត១៣រដូវកាលជាប់ៗគ្នាផងដែរ។

  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 
  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 

សរុបមក Messi បានស៊ុតបញ្ចូលទីចំនួន៦៦០គ្រាប់ឲ្យ Barcelona ដោយធ្វើឲ្យគេបំបែកកំណត់ត្រារបស់លោក Cesar Rodriguez ដែលរកបាន៤២៨ឲ្យក្លិបដោយកន្លងមកកំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះលើកពានបាន៣៤ពានហើយក្នុងនាមជាកីឡាករ Barcelona។

  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 
  ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Huesca 

ដោយឡែក ជ័យជម្នះទល់នឹង Huesca នេះធ្វើឲ្យ Barcelona ឡើងមកឈរនៅលេខរៀងទី២ក្នុងតារាង La Liga ដោយមាន៥៩ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Atletico Madrid តែ៤ពិន្ទុប៉ុណ្ណោះ៕

កីឡាករ Barcelona 
កីឡាករ Barcelona 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Barcelona និង Huesca 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T