អីយ៉ា! Man UTD គ្រោងនឹងទិញយកអ្នកចាំទីពីររូបនេះមកជំនួស De Gea

//s9.kh1.co/95/9576bc3e1abe37c0dd6682ea943ee24dd552c6e2.jpg
កីទ្បា

 ១៥-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD ចង់ទិញអ្នកចាំទីរបស់ក្រុម Burnley និង Brighton

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងសម្លឹងចង់បានអ្នកចាំទី Nick Pope របស់ក្លិប Burnley និង Robert Sanchez នៃក្លិប Brighton មកជំនួសអ្នកចាំទីដៃទី១ David De Gea ដោយគ្រោងនឹងចរចាទិញយកម្នាក់ក្នុងចំណោមពួកគេនៅទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកចាំទី Nick Pope
  អ្នកចាំទី Nick Pope
  អ្នកចាំទី Robert Sanchez
អ្នកចាំទី Robert Sanchez

De Gea បានចូលលេងឲ្យក្លិបបាន៤០០ប្រកួតហើយតាំងពីផ្ទេរពី Atletico Madrid មកទឹកដី Old Trafford កាលពីឆ្នាំ២០១១ ដោយបានជួយក្លិប Man UTD ឈ្នះណាន Premier League, Europa League, FA Cup និង EFL Cup ផងដែរ។

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

ប៉ុន្តែការលេងរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរាងធ្លាក់ដៃជាងមុននារយៈពេលប៉ុន្មានខែមកនេះ ជាពិសេសគឺកំហុសភ្លាត់ស្នៀតក្នុងការប្រកួតទល់នឹងក្លិបស្ករគ្រាប់ Everton ដែលធ្វើឲ្យអ្នកវិភាគបាល់ទាត់ទាំងឡាយរិះគន់គេមិនសំចៃមាត់។

អ្នកចាំទី David De Gea ក្នុងការប្រកួតទល់នឹង Everton 
អ្នកចាំទី David De Gea ក្នុងការប្រកួតទល់នឹង Everton 

យោងតាមការរាយការណ៍ពី Daily Star បានបង្ហើបឲ្យដឹងថា លោកគ្រូបង្វឹក Ole Gunnar Solskjaer អាចនឹងគិតគូយកអ្នកចាំទីថ្មីមកជំនួស De Gea ខណៈដែលពេលនេះរូបគេកំពុងស្នាក់នៅទឹកដីប្រទេសកំណើតអេស្ប៉ាញដោយសារភរិយាទើបតែសម្រាលកូនស្រីដំបូងចំណែកឯអ្នកចាំទី Dean Henderson ដែលជាអ្នកចាំទីដៃទី២នៅមានបទពិសោធន៍តិចតួចមិនទាន់អាចចូលមកជំនួសកន្លែង De Gea បានឡើយ។

  អ្នកចាំទី Dean Henderson
  អ្នកចាំទី Dean Henderson

Nick Pope ដែលជាអ្នកចាំទីរបស់ Burnley បានទទួលការសាទរពីអ្នកគាំទ្រក្រោយឡើងមកធ្វើជាអ្នកចាំទីដៃទី១ឲ្យក្រុម ហើយពេលនេះ Man UTD កំពុងតាមសង្កេតមើលពីភាពអាចទៅរួចដែលគេមកចូលរួមជាមួយក្លិប។

  អ្នកចាំទី Nick Pope
  អ្នកចាំទី Nick Pope

ទន្ទឹមគ្នានោះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Robert Sanchez នៃក្លិប Brighton ក៏ស្ថិតក្នុងខ្សែភ្នែករបស់លោកគ្រូ Ole ផងដែរដោយថ្មីៗនេះលោកគ្រូទើបតែឲ្យតម្រុយថា ក្លិបអាចនឹងទិញកីឡាករថ្មីៗមកបន្ថែមទៀតតែត្រូវរង់ចាំមើលស្ថានការណ៍ជាក់ស្ដែងសិន៕

អ្នកចាំទី Robert Sanchez
អ្នកចាំទី Robert Sanchez

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T