ប្ដូរទៀតហើយ? Barca គ្រោងនឹងដាក់កីឡាករម្នាក់នេះឲ្យ Juventus ប្ដូរយក Dybala មកវិញ

//s9.kh1.co/d2/d28318073eb17185ee9223c482436ba64e309fd0.jpg
កីទ្បា

 ១៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Barcelona និង Juventus គ្រោងនឹងដោះដូរកីឡាករគ្នាសាជាថ្មី

អេស្ប៉ាញ៖ យោងតាមការរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona និងសេះបង្កង់ Juventus គ្រោងនឹងដោះដូរកីឡាករគ្នាសាជាថ្មី បន្ទាប់ពីលើកមុនក្លិបទាំងពីរបានប្ដូរ Authur Melo និង Miralem Pjanic ជាមួយគ្នារួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Authur Melo និង Miralem Pjanic
ខ្សែបម្រើ Authur Melo និង Miralem Pjanic

ទាំង Juventus និង Barcelona សុទ្ធតែធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយ Juventus បរាជ័យក្រោមថ្វីជើង Porto ហើយ Barcelona ត្រូវ PSG វាយទម្លាក់ដូច្នេះទើបថ្នាក់ដឹកនាំក្លិបទាំងអស់ចង់ធ្វើការផ្លាស់ប្ដូរកីឡាករចេញ។

ការប្រកួតរវាង Barcelona និង PSG
ការប្រកួតរវាង Barcelona និង PSG
ការប្រកួតរវាង Juventus និង Porto 
ការប្រកួតរវាង Juventus និង Porto 

Juventus ត្រូវបានគេរាយការណ៍ថាអាចនឹងឲ្យ ខ្សែប្រយុទ្ធ Paulo Dybala ដែលមិនទាន់បន្តកុងត្រាថ្មីមកកាន់ Barcelona បើសិនក្លិបអ្នកមានបុណ្យនៅតំបន់កាតាឡាន់មួយនេះព្រមព្រៀងឲ្យ ខ្សែប្រយុទ្ធ Antoine Griezmann មកកាន់ទឹកដី Turin ដោយសារព័ត៌មាន Corriere Dello Sport បានបង្ហើបថា Juventus ពិតជាចង់បាន កីឡាករសញ្ជាតិបារាំងរូបនេះណាស់បើទោះបើជាគេលេងមិនសូវបានល្អនៅ Camp Nou ក៏ដោយ។

  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Paulo Dybala
  ខ្សែប្រយុទ្ធ Paulo Dybala

ការពិតទៅ ទាំង Juventus និង Barcelona សុទ្ធតែធ្លាប់ចាប់អារម្មណ៍ Griezmann និង Dybala ប៉ុន្តែពេលនេះក្លិបទាំងពីរសុទ្ធតែប្រឈមនឹងវិបត្តិហិរញ្ញវត្ថុទើបការដោះដូរកីឡាករគ្នាជាជម្រើសមួយដែលមិនអាក្រក់ទេហើយវាអាចនឹងកើតឡើងនារដូវក្ដៅនេះ៕

  ខ្សែប្រយុទ្ធ Paulo Dybala និង   ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Paulo Dybala និង  ខ្សែប្រយុទ្ធ Antoine Griezmann

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T