ចាំអាយដលទេ? គង់ សង្វារដានី ចេញមុខជាថ្មី ច្រៀងបទចាស់ «មិនបានត្រៀមចិត្ត» ឡើងវិញ ពីរោះកប់ (មានវីដេអូ)

//s9.kh1.co/ba/ba3d230fe41a10fcbe9bad8d0a8f7fd258447239.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនគួរឲ្យជឿសោះ បាត់មុខច្រើនឆ្នាំ គង់ សង្វារដានី នៅតែសង្ហា ចំណែកសម្លេងវិញនៅតែពិរោះ ដដែល ធ្វើឲ្យ ទស្សនិកជនមិនចង់ជឿទាល់តែសោះ។

ភ្នំពេញ៖ គង់ សង្វារដានី គឺជាតារាចម្រៀងមួយរូបដែលបានការគាំទ្រខ្លាំងពីស្រទាប់បេះដូចយុវវ័យកាលពីពេលកន្លងមក ដោយប្រជាប្រិយភាពរបស់លោកពេលនោះគឺអាចនិយាយថានៅក្នុងកម្រិតស៊ុបភើស្តាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសរូបនេះ បានសាងកេរ្តិ៍ល្បីរន្ទឺខ្លាំង នៅក្នុងផលិតកម្ម SSB កំឡុងឆ្នាំប្រហែលជា២០០៦ ដោយបទចម្រៀង «ដួងចិត្តឯកា» ហើយចូលឆ្នាំ២០០៧ក៏មានបទមួយទៀតដែលធ្វើឲ្យភាពល្បីល្បាញលោកកាន់តែខ្លាំងជាងមុននោះគឺបទ «មិនបានត្រៀមចិត្ត»ផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ គង់ សង្វារដានី បានបង្ហាញមុខសាជាថ្មីដោយធ្វើកាបកស្រាយនូវបទចម្រៀងចាស់របស់លោកដដែល ដែលមានចំណងជើងថា «មិនបានត្រៀមចិត្ត» យ៉ាងពិរោះរណ្តំចិត្ត ទោះបីជាលោកបានបាត់មុខពីសិល្បៈអស់រយៈពេលយូររកន្លងក្តីក៏ប៉ុន្តែរូបសម្បត្តិនិង សម្លេងគឺហាក់បីដូចជាមិនបានប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។

ចំពោះទស្សនិកជនវិញក៏បាននាំគ្នាសរសើរដល់សម្លេងក៏ដូចរូបសម្រស់របស់ តារាប្រុសរូបនេះដែរ ដែលនៅតែមានសម្លេងស្រដៀងប្រហាក់ប្រហែលនឹងប៉ុន្មានឆ្នាំមុនដដែល មិនប្រែប្រួលអ្វីខ្លាំងនោះសោះឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
សកម្មភាពការច្រៀង«មិនបានត្រៀមចិត្ត»
វីដេអូចម្រៀង «មិនបានត្រៀមចិត្ត»
គង់ សង្វារដានី
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T