លោកគ្រូ Arteta ដាស់តឿនកីឡាករម្នាក់នេះឲ្យចេះគោរពមិត្តរួមក្រុមក្រោយមកយឺតក្នុងការប្រកួតទល់នឹង Spurs

//s9.kh1.co/9d/9d597f416e26be9b3f70ab43c34643e1f9d9f7e0.jpg
កីទ្បា

 ១៥-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Arteta ដកកីឡាករម្នាក់ចេញេពីការប្រកួតក្រោយរូបគេមកយឺត

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta បានដាស់តឿន ប្រធានក្រុម Pierre-Emerick Aubameyang ឲ្យចេះគោរពមិត្តរួមក្រុមក្រោយកីឡាករម្នាក់នេះមកយឺតធ្វើឲ្យលោកគ្រូបានដាក់ពិន័យមិនឲ្យចូលប្រកួតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ការពិតទៅ Aubameyang ត្រូវជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតរវាង Arsenal ទល់នឹង ក្លិបខ្នាយមាន់មាស Tottenham Hotspur ប៉ុន្តែលោកគ្រូជាមនុស្សម៉ឺងម៉ាត់ណាស់ ដោយសម្រេចដកគេចោលតែម្ដង។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang 
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang 
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang&nbsp;<br><br>
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang 

លោកគ្រូបាននិយាយថា៖

ដើម្បីរស់នៅជាមួយគ្នាបាន ពួកយើងត្រូវតែគោរពគ្នា។ ការពិតទៅគេត្រូវជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួត តែពួកយើងបានដាក់ទោសគេតាមច្បាប់់។ នេះជាការសម្រេចចិត្តរបស់ខ្ញុំបន្ទាប់ពីធ្វើការវិភាគគ្រប់យ៉ាងបានល្អិតល្អន់ហើយ។ ពួកយើងដឹងថា Auba ជាអ្នកណាហើយមានភាពសំខាន់ចំពោះយើងយ៉ាងម៉េចខ្លះ។ ពួកយើងមានកីឡាករច្រើនទៀតដែលអាចចូលលេងបាន ឥលូវនេះពួកយើងបានធ្វើការផ្លាស់ប្ដូរកីឡាករច្រើនណាស់ អ៊ីចឹងហើយវាមិនមែនជាបញ្ហាឡើយ។ ខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវប៉ុន្តែពួកយើងបានឈប់គិតពីរឿងនេះហើយព្រោះវាចប់សព្វគ្រប់អស់ហើយ។

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

នេះមិនមែនជាលើកដំបូងទេដែល ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មកយឺតទើបធ្វើឲ្យផ្ទុះពាក្យរិះគន់លើរូបគេថាគេមិនស័ក្តិសមនឹងតំណែងជាប្រធានក្រុម Arsenal ៕

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T