គួរឲ្យច្រណែនណាស់ ឃើញគង់ ចាន់ស្រីមុំ ចេញមកខ្ញង់ៗ តាមពិតស្វាមីជាអ្នក ធ្វើបែបនេះសោះ (មានវីដេអូ)

//s9.kh1.co/23/2310cd887e7ddfe2577fae47e9299ceb095f35b1.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ឃើញតែតែងខ្លួនចេញមក​ខ្ញង់ៗបែបនេះ តាមពិតគង់ ចាន់ស្រីមុំតែងតែមានស្វាមីចាំជួយពីក្រោយបែបនេះ។

ភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនប្រាកដជាបានស្គាល់ច្បាស់មមកហើយពី​ តារាស្រីដ៏មាន ទេពកោសល្យទាំង​ការ សម្ដែង និងជាពិធីការិនីដ៏ល្បី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះបីជា​រូបនាងមានគ្រួសារ និងបុត្រហើយក្តី លើសពីនេះនាងមានជំនួញអាជីវកម្មជាច្រើននៅក្នុងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រលេកមកមើលពីរង្វង់គ្រួសាររបស់អ្នកនាង គង់ចាន់ ស្រីមុំ វិញគឺពោរពេញទៅដោយស្នាមញញឹម និងសុភមង្គលជាមួយនិងភាពផ្អែមល្ហែមមិនណយនោះទេ។ លើសពីនេះ នាងតែងតែបង្ហោះពីជីវិតគ្រួសារ ចែករំលេកសេចក្តីសុខរបស់ខ្លួន តាមបណ្ដាញសង្គម ជាមួយនិងស្វាមីដ៏ស្រស់សង្ហារបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរ។

ជាក់ស្ដែងកាលពីថ្មីនេះ​ នៅលើគណនីរបស់អ្នកនាងផ្ទាល់ នាងបានបង្ហោះពីសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើល របស់ស្វាមី ជាមួយនិងការរៀបចំសម្លៀកបំពាក់ រៀបចំទុកដាក់ អ៊ុតខោអាវឲ្យភរិយា ដែលសកម្មភាពទាំងនេះបានធ្វើឲ្យអ្នកគ្រប់គ្នាច្រណែន និង អ្នកនាងជាខ្លាំងដែលបានស្វាមីចេះជួយមើលថែយកចិត្តទុកដាក់ និងមិនប្រកាន់ខ្លួនបែបនេះ។ នេះបញ្ជាក់ឲ្យឃើញថារាល់ភាពស្រស់ស្អាត​របស់ អ្នកនាង គង់ ចាន់ស្រីមុំ ដែលគ្រប់គ្នាបានឃើញជាហូរហែនោះ គឺមួយភាគធំបានមកពីការ ជួយរបស់ស្វាមីនាងជានិច្ច។

តាមរយៈសកម្មភាពទាំងនេះ មានមហាជនជាច្រើនបានសរសើរ មិនដាច់ពីមាត់និងច្រណែន ពីជីវិតតារាស្រីរូបនេះដែលពោពេញ ទៅដោយសុភមង្គល ដែលមានស្វាមីចេះយល់ពីទុក្ខធុរៈ និងស្នាមញញឹមជានិច្ច៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គ្រួសារ គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T