Pele ផ្ញើសារមួយដល់ Ronaldo ក្រោយរូបគេស៊ុត Hat-Trick តាមបំបែកកំណត់ត្រាផ្លូវការរបស់វីរបុរសម្នាក់នេះ

//s9.kh1.co/40/40b1ce1defcd3b83c57d0340542a8821c93ff0f2.jpg
កីទ្បា

 ១៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo ស៊ុត៣គ្រាប់តាមបំបែកកំណត់ត្រារបស់ Pele

អ៊ីតាលី៖ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបសេះបង្កង់ Juventus បានធ្វើដំណើរទៅកីឡដ្ឋាន Sardegna Arena ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Calgliari ដែលក្នុងនោះខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត៣គ្រាប់យក Hat-Trick នៅនាទីទី ១០ ,២៥ ដែលជាបាល់ប៉េណាល់ទីព្រមទាំងបិទឆាកនៅនាទីទី ៣២ជួយឲ្យ Juventus យកឈ្នះការប្រកួត ៣ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ក្រោយការប្រកួតចប់សព្វគ្រប់ វីរបុរសសញ្ជាតិប្រេស៊ីល Pele បានផ្ញើសារ មួយដល់ Ronaldo ដើម្បីអបអរសាទរដែលកំពូលកីឡាកររូបនេះបំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយយកឈ្នះកំណត់ត្រាចាស់របស់លោក។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Pele ធ្លាប់បានអះអាងថាលោករកបានជាង ១០០០គ្រាប់ក្នុងអាជីពជាកីឡាករបាល់ទាត់ប៉ុន្តែអ្វីដែលបានកត់ត្រា
គឺវីរបុរសប្រេស៊ីលរូបនេះរកបានខ្ទង់ ៧៥៧គ្រាប់ប៉ុណ្ណោះដែលគិតជាគ្រាប់បាល់ក្នុងការប្រកួតផ្លូវការ ដោយ Cristiano Ronaldo ធ្លាប់បំបែកកំណត់ត្រារកបាន ៧៥៨ គ្រាប់កាលពីពេលថ្មីៗទៅនេះ។

វីរបុរស Pele
វីរបុរស Pele

កាលណោះ Ronaldo មិនទាន់អបអរសមិទ្ធផលនេះនោះឡើយដោយគេរង់ចាំស៊ុតថែម១៣គ្រាប់ទៀតដើម្បីវ៉ាវីរបុរស Pele ព្រោះលោកធ្លាប់បង្ហើបថាលោក ធ្លាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតមិនផ្លូវការចំនួន១០គ្រាប់ថែមពីលើ៧៥៧គ្រាប់នោះទៀត។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ពេលនេះ Ronaldo រកបានដល់ទៅ ៧៧០គ្រាប់ក្នុងអាជីពជាកីឡាករបាល់ទាត់ ដែលវ៉ាដាច់ Pele ដល់ទៅ៣គ្រាប់ផងដែរ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Pele 
  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Pele 

ទាក់ទងនឹងការបំបែកកំណត់ត្រានេះ វីរបុរស Pele បានបង្ហោះសារអបអរមួយក្នុងបណ្ដាញសង្គម Instagram ថា៖

Cristiano ជីវិតគឺជាការប្រកួតប្រជែង មនុស្សម្នាក់ៗសុទ្ធតែសម្រេចសមិទ្ធផលរៀងខ្លួន ហើយសមិទ្ធផលដែលអ្នកបានធ្វើគឺពិតជាស្រស់ស្អាតណាស់។ ខ្ញុំពិតជាកោតសរសើរអ្នកណាស់ ខ្ញុំចូលចិត្តមើលអ្នកចូលប្រកួតហើយគ្រប់គ្នាសុទ្ធតែដឹងរឿងនេះ។ សូមអបអរសាទរដែលបំបែកកំណត់ត្រារបស់ខ្ញុំក្នុងការប្រកួតផ្លូវការ។ អ្វីដែលខ្ញុំសោកស្ដាយនោះគឺមិនអាចឱបអ្នកបាន។ ប៉ុន្តែខ្ញុំសូមផ្ញើរូបថតនិងសារនេះដល់អ្នក ដើម្បីសម្ដែងនូវក្ដីស្រឡាញ់និងមិត្តភាពដែលខ្ញុំមានឲ្យអ្នកជាច្រើនឆ្នាំ។

វីរបុរស Pele

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T