ផ្ទុះការឆោឡោ! បន្ទាប់ពីបុរសម្នាក់រស់នៅខណ្ឌបឹងកេងកងកើតកូវីដ១៩ ទៅចូលរួមមង្គលការនៅខេត្តកំពត

//s9.kh1.co/a3/a32a7f89826851c8c9c8256a4393fe23f4cec41b.jpg
សង្គម

 ១៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះការឆោឡោ! បន្ទាប់ពីបុរសម្នាក់ ដែលរស់នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កើតកូវីដ១៩ បានទៅចូលរួមមង្គលការនៅខេត្តកំពត

រាជធានីភ្នំពេញ៖ បើយោងតាមប្រភពមួយរបស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា បុរសម្នាក់អាយុ២៣ឆ្នាំ មានទីលំនៅនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ថាបុរសខាងលើនេះ បានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

ក្នុងនោះដែរ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកមានផ្ទុកជំងឺកូវីដ១៩។ អ្វីដែលចំឡែកនោះ ក្រោយពីយកសំណាករួចបុរសរូបនេះ មិនបាននៅផ្ទះដើម្បីចត្តាឡីស័កខ្លួនឯងទេ ប៉ុន្តែថែមទាំងបានធ្វើដំណើរទោចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង នៅពេលដែលត្រឡប់មក មានអ្នកដំណើរនៅក្នុងឡានជាមួយគ្នា៦នាក់។

ដោយឡែកចំពោះព័ត៍មាននេះ ទើបការផ្ទុះការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពីមានក្រុមគ្រូពេទ្យបានចុះទៅដល់ទីលំនៅរបស់បុរសខាងលើ តែបែរមិននៅ ដោយបានទៅចូលរួមពិធីមង្គលការនៅខេត្តកំពតបាត់។

ប្រភពរបស់សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបានយកបុរសកើតកូវីដ១៩ ខាងលើទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke  រីឯអ្នករួមដំណើរនៅក្នុងឡានទាំងប្រាំ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩
ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩
ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩
ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T