ក្រោយចាញ់ Arsenal យប់មិញ លោកគ្រូ Mourinho បន្ទោសកូនក្រុមប៉ុន្មាននាក់នេះថារវល់តែលេងបិទពួន(មានវីដេអូ)

//s9.kh1.co/7f/7fb68aa2f7ca24197cbac78ca6eb023c4bfd44d1.jpg
កីទ្បា

 ១៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Mourinho បន្ទោសកូនក្រុមក្រោយចាញ់ Arsenal ២ទល់នឹង ១

អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho បានចោទកូនក្រុមខ្លះរបស់លោកថាពួកគេលេងបិទពួននៅក្នុងការប្រកួតទល់នឹង Arsenal ដែលក្លិបខ្នាយមាន់មាស Tottenham Hotspur នេះចាញ់កាំភ្លើងធំ ២ទល់នឹង១ កាលពីប្រកួតក្នុងក្របខណ្ឌPremier League  យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងArsenal និង Spurs<br>
ការប្រកួតរវាងArsenal និង Spurs

ភាគីរបស់ Arsenal រកបានដោយខ្សែបម្រើ Martin Odeegard នៅនាទីទី៤៤ និងបិទឆាកដោយ Alexandre Lacazette ទាំងដែលមុននេះនៅនាទីទី៣៣ Erik Lamela របស់ក្រុម Spurs រកបាន១គ្រាប់នាំមុខទៅហើយ។

ខ្សែប្រយុទ្ធ&nbsp;Alexandre Lacazette
ខ្សែប្រយុទ្ធ Alexandre Lacazette
ខ្សែបម្រើ Erik Lamela និង Sergio Reguilon
ខ្សែបម្រើ Erik Lamela និង Sergio Reguilon

បរាជ័យនេះបាននាំភាពខកចិត្តមកឲ្យលោកគ្រូ Mourinho ហើយលោកគ្រូពិតជាមិនសប្បាយចិត្តនឹងការលេងរបស់កីឡាករ Spurs នោះឡើយដោយបាននិយាយទៀតថា កីឡាករសំខាន់លេងដូចបិទពួន មិនបានជួយអ្វីដល់ក្រុមឡើយនៅតង់ទី១។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់រូបនេះបានថ្លែងថា៖

ខ្ញុំគិតថាពួកយើងពិតជាលេងមិនបានល្អទេនៅតង់ទី១ លទ្ធផល ១ទល់នឹង ១ នៅតង់ទី១នោះវាបញ្ជាក់ច្បាស់ហើយ។ ពួកយើងការពារបានអន់ណាស់ គ្មានការដាក់សំពាធទៅលើគូប្រកួតទេ សូម្បីតែបង្កើតឱកាសវាយសម្រុកក៏គ្មានដែរ ព្រោះកីឡាករសំខាន់ៗលេងបិទពួនអស់ទៅហើយ។ តង់ទី១នេះគឺពិតជាអន់មែនទែន។

លោកគ្រូបង្វឹក Jose Mourinho

ប៉ុន្តែលោកគ្រូបដិសេធមិនបញ្ចេញឈ្មោះកីឡាករដែលលោកចោទថាលេងបិទពួនដោយថ្លែងបន្តថា៖

ខ្ញុំមិនសំដៅដល់បុគ្គលណាម្នាក់ទេព្រោះក្រុមគឺជាក្រុម ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដូចកីឡាករដែរនៅតង់ទី១ ប៉ុន្តែតង់ទី២ យើងធ្វើបានល្អ យើងគ្រប់គ្រងការប្រកួតខ្លាំង ដោយសារមានការផ្លាស់ប្ដូរទម្រង់យុទ្ធសាស្ត្រ។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

ក្រោយមកលោកគ្រូបានបង្ហើបឈ្មោះកីឡាករដែលគិតថាពួកគេលេងមិនសូវល្អក្នុងការប្រកួត៖

Gareth(Bale) និង Tanguy (Ndombele)ដែលជាកីឡាករលេងបិទពួន ពួកយើងត្រូវការឲ្យពួកគេខំប្រឹងជាងមុន ដាក់សំពាធទៅគូប្រកួតជាងមុន និងសម្រុកជ្រៅទៅតំបន់គ្រោះថ្នាក់របស់ Arsenal ជាងមុនដូច Sissoko ធ្លាប់ធ្វើអ៊ីចឹងប៉ុន្តែ Tanguy មិនបានធ្វើបែបនោះទេ។

លោកគ្រូបង្វឹក Jose Mourinho

គួរបញ្ជាក់ផងដែរថាពេលនេះក្លិបខ្នាយមាន់មាស Tottenham Hotspur កំពុងឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League ដោយមាន ៤៥ ពិន្ទុក្នុងដៃដោយចាញ់ក្រុមកំពូលតារាង Manchester City ចំនួន២៦ ពិន្ទុ៕

ការប្រកួតរវាងArsenal និង Spurs
ការប្រកួតរវាងArsenal និង Spurs

សូមទស្សនាវីដអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាងArsenal និង Spurs

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T