ក្រុមអ្នកស្រាវជ្រាវសង្ស័យថា ភពផ្សេងៗទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ អាចនឹងមានទ្វីប ដូចដែលមាននៅលើភពផែនដីដែរ

//s9.kh1.co/a3/a37eb538b86bb701b0fb9b013e16dfab223e6095.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភពនានាមិនត្រឹមតែមានគំរូនៃការទទួលបានបរិមាណទឹកដូចគ្នានោះទេ ហើយថែមទាំងបង្កើតទ្វីបផងដែរ

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា អាចនឹងមានភពដទៃផ្សេងទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ដែលមានទឹកនិងទ្វីបស្រដៀងគ្នានឹងផែនដីរបស់យើង។ ការសិក្សាថ្មីនេះបានបង្ហាញថា ទឹកអាចនឹងមានវត្តមានកំឡុងពេលការកកើតនៃភព ដែលក្រុមអ្នកស្រាវជ្រាវបានកំណត់ចំណាំថា វាពិតជាកើតមានមែននៅលើផែនដីរបស់យើង ភពអង្គារ និងភពសុក្រ។ ហើយក៏ព្រោះតែមិនមានលក្ខណៈពិសេសអ្វីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ស្ថានភាពដូចគ្នានេះក៏អាចកើតមាននៅក្នុងភពក្រៅ ដែលកើតមាននៅក្នុងកាឡាក់ស៊ីយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

លោក Anders Johansen ប្រធាននិពន្ធនៃការស្រាវជ្រាវថ្មីនេះ ហើយក៏ជាតារាវិទូមួយរូបនៃសាកលវិទ្យាល័យ University of Copenhagen បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក៏ព្រោះតែម៉ូលេគុលទឹកកើតឡើងជារឿយៗ វាក៏អាចកើតមាននៅលើភពដទៃទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ។ ចំណុចសំខាន់គឺថា វត្តមាននៃទឹករាវស្ថិតនៅលើភពមួយ មានចម្ងាយសមល្មមជាមួយនឹងផ្កាយរបស់វា។

កំឡុងពេលសិក្សា ក្រុមអ្នកស្រាវជ្រាវបានគណនា ថាតើភពផ្សេងៗកកើតលឿនប៉ុណ្ណា។ ពួកគាត់បានរកឃើញថា បំណែកតូចៗនៃទឹកកកនិងកាបូនទំហំមួយមីលីម៉ែត្រ គឺជាដុំគំនរដំបូងនៃផែនដី។ ស្ថិតនៅក្នុងប្រវត្តិដំបូងៗ ផែនដីបានលូតលាស់ដោយចាប់យកដុំក្រួសដែលមានផ្ទុកដោយទឹកកកនិងកាបូន រហូតបានមួយភាគរយនៃទំហំម៉ាសក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលសីតុណ្ហភាពនៅលើផ្ទៃចាប់ផ្ដើមបន្តកើនឡើង ដោយនាំឲ្យទឹកកកក្នុងដុំក្រួសរលាយជាចំហាយ មុនពេលឡើងដល់ផ្ទៃនៃភព។

រូបតំណាង
រូបតំណាង

ដោយទឹកត្រូវបានរកឃើញមាននៅគ្រប់ទិសទីក្នុងកាឡាក់ស៊ីមីលគីវ៉េ ទ្រឹស្ដីនៃការគរគ្រាប់ក្រួសអាចនឹងផ្ដល់ភាពជឿជាក់ថា ភពដទៃទៀតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ ត្រូវបានបង្កើតឡើងស្រដៀងគ្នានឹងភពផែនដី ភពអង្គារ និងភពសុក្រ ដែលអាចនឹងទ្រទ្រង់ជីវិតបាន។ សហអ្នកនិពន្ធក៏បានចាប់អារម្មណ៍ផងដែរថា ភពនានាមិនត្រឹមតែមានគំរូនៃការទទួលបានបរិមាណទឹកដូចគ្នានោះទេ ហើយថែមទាំងបង្កើតទ្វីបផងដែរ ដែលបានបង្ហាញនៅក្នុងទ្រឹស្ដីថា ភពផ្សេងៗក្នុងកាឡាក់ស៊ីមីលគីវ៉េអាចនឹងមានការពូនជាគំនរ និងបង្កើតសីតុណ្ហភាពដូចគ្នា។ វាផ្ដល់ឱកាសល្អសម្រាប់ជីវិត ដើម្បីកកើតឡើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T