ស្របពេលឃើញសង្សារចាស់ សម្រាកព្យាបាលជំងឺកូវីត ដេននី ក្វាន់ និយាយថា...

//s9.kh1.co/56/563e6456fde2487094471e655ca9027e169f4f7d.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះបីបែកគ្នាជាមួយគូស្នេហ៍ទៅហើយក្ដី តែកញ្ញា ដេននី ក្វាន់ នៅតែបារម្ភចំពោះអតីតគូស្នេហ៍ ខណៈអតីតសង្សារកំពុងសម្រាកព្យបាលជំងឺកូវីត១៩។

ភ្នំពេញ៖ ទស្សនិកជនភាគច្រើន ច្បាស់ជាបានដឹងលឺរឿងរ៉ាវស្នេហារបស់តារាស្រីស៊ិចស៊ី កញ្ញា ដេននី ក្វាន់ កន្លងមក តែក្រោយទាក់ទងញគ្នាបានជាច្រើនឆ្នាំនោះ បច្ចុប្បន្នតារារូបនេះបានចែកផ្លូវជាមួយគូស្នេហ៍ហើយ។ ក្នុងនោះដែរ បើទោះបីជាបានចែកផ្លូវគ្នាយ៉ាងណាក្ដី តែនាងនៅរាប់អានគ្នាធម្មតា ជាពិសេសមុននេះបន្តិចនាងបានបង្ហោះសារខ្លីមួយ ជូនពរដល់អតីតសង្សារកំពុងដេកសម្រាកព្យាបាលជំងឺកូវីត១៩ យ៉ាងដូច្នេះថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយេីងបែកគ្នាហេីយក៏ដោយ តែក្តីបារម្ភនៅតែមាន ជូនពរឆាប់ជា និងឆ្លងផុតពីជំងឺកាចសាហាវមួយនេះ។

សម្ដី កញ្ញា ដេននីក្វាន់

ពិតណាស់ បើទោះបីជាកញ្ញា ដេននី ក្វាន់ សម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន មិនមានទំនាក់ទំនងស្នេហាជាមួយ អតីតគូស្នេហ៍បន្តក៏ពិតមែន តែក្រោយពេលដឹងថា អតីតមិត្តប្រុសឆ្លងកូវវីត១៩ភ្លាម នាងក៏នៅតែបារម្ភពីសុខភាព និងបានជូនពរទៅកាន់អតីតសង្សារឆាប់ជាផងដែរ។ 

ម្យ៉ាងវិញទៀត ក្រោយអតីតគូស្នេហ៍ កញ្ញាដេននី ក្វាន់ ឆ្លងជំងឺកូវីត១៩ ក៏មានមិត្តភក្ដិ និងអ្នកលេងបណ្ដាញសង្គមជាច្រើន ជូនពរលោកឲ្យរឹងមាំ និងឆាប់ជាពីជំងឺមួយនេះឆាប់ៗគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
សារជូនពរពីកញ្ញា ដេននី ក្វាន់ ទៅកាន់អតីតគូស្នេហ៍
សារជូនពរពីកញ្ញា ដេននី ក្វាន់ ទៅកាន់អតីតគូស្នេហ៍
ដេននី ក្វាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T