ក្រោយពេលចូលសម្រាកព្យាបាល មិនប៉ុន្មានថ្ងៃ សុគន្ធ និសា ស្រាប់តែ ពោលពាក្យបែបនេះ

//s9.kh1.co/3a/3a5dbb4a734b770e32ab925a3bcd351c54d21a1d.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីទទួលបាននូវការព្យាបាលជំងឺកូវីដ១៩ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បង្ហាញពីអារម្មណ៍ដឹងគុណ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការលះបង់របស់ ក្រុមគ្រូពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងីដ៏សាហាវមួយនេះ

ភ្នំពេញ៖ ជាក់ស្ដែង បើទោះបីជា តារាចម្រៀងស្រីដ៏ល្បី អ្នកនាង សុគន្ធ​ និសា បានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ក្ដី តែ អ្នកនាង នៅតែបង្ហាញពីភាពរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ ជាពិសេស ថែមទាំងទទួលបាននូវការលើកទឹកចិត្ត ពីហ្វេនៗ និងមហាជនជាច្រើន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹម​តែប៉ុណ្ណោះ ក្រោយពីទទួលបាននូវការព្យាបាលជំងឺកូវីដ១៩ ​រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងស្រីរូបនេះ ស្រាប់តែបង្ហាញពីអារម្មណ៍ក្នុងចិត្ត ដោយបានបង្ហោះសារមួយយ៉ាងវែង នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ នាងបានរៀបរាប់ថា៖ 

ចាប់តាំងពីថ្ងៃដែលខ្ញុំ​ បានមកសម្រាកព្យាបាល​ទោះបីជាខ្លួនខ្ញុំមានជំងឺ​ ប៉ុន្តែយ៉ាងណាក៏ខ្ញុំអាចមានទីកន្លែងគេង​បានស្អាតល្អ​នឹងបានញ៉ាំគ្រប់គ្រាន់​ អស់កំលាំងក៏អាចដាក់ខ្លួនគេងលេីគ្រែខ្លួនបានយ៉ាងងាយស្រួល​  ប៉ុន្ដែ​ពួកគាត់ពិតជាហត់នឿយដោយមិនមានអ្វីមកថ្លែងអោយស្មេីរបានឡេីយ​មិនបានគេង​ មិនបាញ៊ាំបានស្រួលនោះទេក្នុងកំឡុងពេលដែលព្យាបាលអ្នកជំងឺ​ តស៊ូលះបង់​ធ្វេីយ៉ាងណាដេីម្បីមេីលថែពួកខ្ញុំមិនឲ្យខ្វះឡេីយ​  ពេលដែលពួកគាត់យកថ្នាំនឹងម្ហូបមកអោយខ្ញុំម្តងណា​ ខ្ញុំបានមេីលទៅមុខពួកគាត់គឺឃេីញញេីសហូរឲ្យសរស្រាក់​ ដកដង្ហេីមហត់ឲ្យគឃូស ​ខ្ញុំនាមនាងខ្ញុំ សុគន្ធ និសា​ សូមលេីកដៃសំពះ​គោរពអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លាដោយស្ម័គ្រចិត្តរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានមេីលថែទាំយេីងខ្ញុំដោយមិនខ្លាចភាពនឿយហត់​ នាងខ្ញុំសូមគោរពអរគុណយ៉ាងជ្រៀលជ្រៅ​ដល់ប្រមុខរាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ការព្យាបាលនឹងមេីលថែយេីងខ្ញុំទាំងអស់គ្នានេះ គុណបំណាច់ដ៏ធំធេងនេះយេីងខ្ញុំមិនអាចបំភ្លេចបានឡេីយ​ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកពូអភិបាលខ័ណ្ឌ​ ដែលបានចុះចែកជាអំណោយអ្នកផ្ទះរបស់នាងខ្ញុំផងដែរសូមបួងសួងអោយប្រទេសកម្ពុជាយេីង​រួចផុតពីជំងឺដ៏កាចសាហាវមួយនេះអោយបានឆាប់ៗ​ ។

សុគន្ធ និសា

យ៉ាងណាមិញ តាមរយៈសារបង្ហោះមួយនេះ របស់ អ្នកនាង សុគន្ធ​ និសា ពិតជាបង្ហាញពីទឹកចិត្តដឹងគុណ ទៅដល់ក្រុមគ្រូពេទ្យ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់ ក្នុងការការពារដើម្បីជៀសផុត ពីជំងឺរាតត្បាតដ៏សាហាវមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
សារបង្ហោះពី អ្នកនាង សុគន្ធ និសា
សារបង្ហោះពី អ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T