លោកគ្រូ Tuchel ថាទោះកីឡាករម្នាក់នេះមិនសូវបានចូលលេង ក៏រដូវកាលក្រោយគេអាចក្លាយជាប្រធានក្រុម Chelsea បាន

//s9.kh1.co/a1/a13a111a6267c1f413c8dd3f5ac1e0d4068cafdf.jpg
កីទ្បា

 ១៣-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ឆ្លើយតបនឹងព័ត៌មានចាកចេញរបស់ Christian Pulisic

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បាននិយាយដោយផ្ទាល់មាត់ថា ខ្សែបម្រើ Christian Pulisic នៅតែជាកីឡាករសំខាន់ដែលស្ថិតក្នុងគម្រោងរបស់លោកគ្រូបើទោះបីជាគេមិនសូវបានលេចមុខលើទីលានក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Christian Pulisic
   ខ្សែបម្រើ Christian Pulisic

លោកគ្រូបានថ្លែងដូច្នេះក្រោយផ្ទុះព័ត៌មានចចាមអារ៉ាមថា កីឡាករសញ្ជាតិអាមេរិករូបនេះចង់ចាកចេញពីទឹកដី Stamford Bridge ខណៈក្លិបធំៗដូចជា Manchester United, Liverpool និង Bayern Munich កំពុងចាប់អារម្មណ៍លើគេជាខ្លាំង។

   ខ្សែបម្រើ Christian Pulisic
   ខ្សែបម្រើ Christian Pulisic

តាំងពីលោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះចូលមកដឹកនាំ Pulisic ជាប់ជម្រើស១១នាក់ដំបូងបានតែ១ប្រកួតគត់ធ្វើឲ្យអ្នកគាំទ្រសង្ស័យថាគេអាចនឹងចែកផ្លូវគ្នាជាមួយក្លិបតោខៀវ Chelsea នៅចប់រដូវកាលនេះ។

   ខ្សែបម្រើ Christian Pulisic
   ខ្សែបម្រើ Christian Pulisic

យ៉ាងណាមិញ លោកគ្រូ Tuchel បានចេញមុខបកស្រាយទាក់ទងនឹងស្ថានភាពរបស់  Pulisic ថា៖

អ្នកកាសែតសួរសំណួរ បើសិន ច្រើនណាស់មកខ្ញុំ ឥលូនេះខ្ញុំឆ្លើយតែម្ដង បើសិនជាគេអាចជាប់ជម្រើស១១នាក់ដំបូង បើសិនគេលេងបានល្អ បើសិនគេអាចជាប់ជម្រើស១១នាក់ដំបូងទល់នឹង Atletico ហើយបើសិនគេអាចរកបាន២គ្រាប់...ប្រហែលគេក្លាយជាប្រធានក្រុម Chelsea នៅឆ្នាំក្រោយហើយ(សើច)។ ខ្ញុំដឹងថាអ្នកចង់មានន័យដល់អ្វី(ការចាកចេញរបស់ Pulisic) ប៉ុន្តែវាលឿនពេកហើយដែលត្រូវនិយាយពីការចាកចេញរបស់គេ។ ពួកយើងនៅសល់ការប្រកួតជាច្រើនទៀតហើយគេក៏ជាកីឡាករដែលស្ថិតក្នុងគម្រោងរបស់ខ្ញុំដែរ។ គេជាកីឡាករសំខាន់ម្នាក់ ហើយគេមានគ្រប់យ៉ាងដែលយើងចង់បាន បើទោះបីជាគេអង្គុយកៅអីបម្រុងឬបានជាប់ជម្រើស១១នាក់ដំបូងក៏ដោយ។ តើគេអាចល្អជាងមុនទេ? ពិតណាស់! នោះជាការងាររបស់ខ្ញុំ ខ្ញុំនឹងមើលថែពួកគេ ព្រោះកីឡាករទាំងអស់របស់ Chelsea ត្រូវនៅស្មើភាពគ្នា ដូច Christian (Pulisic) និងអ្នកឯទៀតនោះឯង។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

ពេលអ្នកកាសែតសួរលោកគ្រូទាក់ទងនឹងប្រតិកម្មរបស់ Pulisic ទាក់ទងនឹងការមិនសូវបានចូលលេងនេះ លោកគ្រូបានឆ្លើយថា៖

នៅពេលអ្នកក្លាយជាកីឡាកររបស់ Chelsea អ្នកត្រូវតែអត់ធ្មត់ និងមិនអត់ធ្មត់ក្នុងពេលតែមួយ។ ពួកគេត្រូវតែមិនអត់ធ្មត់ក្នុងការពង្រឹងខ្លួនឯងដើម្បីធ្វើយ៉ាងណាឲ្យបានជាប់ជម្រើស១១នាក់ដំបូង និងមានទឹកចិត្តស្រេកឃ្លានជ័យជម្នះដែលនោះក៏ជាអ្វីដែល Christian បានបង្ហាញដែរ។ ពេលកីឡាករណាមិនត្រូវបានខ្ញុំជ្រើសរើស ពួកគេត្រូវតែអត់ធ្មត់ មិនបាត់បង់ទំនុកចិត្តលើខ្លួនឯងនោះឡើយ។ ខ្ញុំមានអារម្មណ៍ថាប៉ុន្មានថ្ងៃចុងក្រោយមកនេះ គ្មានរឿងអវិជ្ជមានណាមួយកើតឡើងឡើយ គ្រប់យ៉ាងនៅល្អប្រសើរ៕

លោកគ្រូបង្វឹក Thomas Tuchel 
   ខ្សែបម្រើ Christian Pulisic និង លោកគ្រូបង្វឹក Thomas Tuchel
   ខ្សែបម្រើ Christian Pulisic និង លោកគ្រូបង្វឹក Thomas Tuchel

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T