អ្នកវិទ្យាសាស្រ្ដ រកឃើញភពមួយស្រដែងនឹងភពផែនដី អាចបង្កើតស្រទាប់បរិយាកាសខ្លួនឡើងវិញ

//s9.kh1.co/ca/ca7c65cf525bd14f833b7e764e1bf1de7349f3b5.jpg
សង្គម

 ១៣-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្រ្ដបានរកឃើញ ភពមួយដែលស្រដៀងនឹងភពផែនដី អាចបង្កើតស្រទាប់បរិយាកាសខ្លួនឡើងវិញបាន

បរទេស៖ អង្គការណាសា បានប្រាប់ឱ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានរកឃើញភពមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងភពផែនដី ​និងអាចបង្កើតស្រទាប់បរិយាកាសខ្លួនឡើងវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមតារាវិទូ បានគូសបញ្ជាក់ថា ភពមួយមានឈ្មោះថា GJ 1132 b គឺគ្មានអ្វី ដែលគួរឱ្យចាប់អារម្មណ៍នោះទេ នៅពេលកែវយឺតអវកាស Hubble បានប្រទះឃើញដំបូង ក៏ព្រោះតែសណ្ឋានភាពសម្បូរដោយថ្ម ហើយស្រទាប់បរិយាកាសរបស់វាត្រូវបានបំផ្លាញ ដោយសារព្រះអាទិត្យរបស់វា។

ប៉ុន្ដែពួកគេបានប្រែគំនិតវិញ បន្ទាប់ពីបានរកឃើញ ស្រទាប់បរិយាកាសទី ២របស់ភពនេះ កំពុងស្ថិតនៅផ្ទៃខាងលើតំបន់ភ្នំភ្លើង ដែលមានចម្ងាយប្រមាណ ៤១ឆ្នាំពន្លឺ ពីភពផែនដី។ ស្រទាប់បរិយាកាសនោះ ត្រូវបានបង្កើតឡើងដោយ អ៊ីដ្រូសែន, អ៊ីដ្រូសែន cyanide, មេតាន និងផ្សែងអ័ព្ទស្រដៀងនឹងអ័ព្ទរបស់ភពផែនដីដែរ ហើយវាបញ្ចូនទៅលើបរិយាកាស ដោយសារបន្ទុះភ្នំភ្លើងសកម្ម។

​ដំបូងឡើយ ភពខាងលើនេះ គឺជាភពដែលមានឧស្ម័នរុំព័ទ្ធ ជាមួយស្រទាប់អ៊ីដ្រូសែនក្រាស់ឃ្មឹក និងមានទំហំធំជាងផែនដីជាច្រើនដង។ ប៉ុន្ដែ ដោយសារវាទទួលរងកាំរស្មីព្រះអាទិត្យរបស់វាខ្លាំងពេក ទើបធ្វើឱ្យបាត់បង់ស្រទាប់បរិយាកាសអ៊ីដ្រូសែន និងអេលីយ៉ូមបន្ដិចម្ដងៗ។

គួរជម្រាបថា រវាង ដង់ស៊ីតេ ទំហំ សម្ពាធបរិយាកាស ព្រមទាំងអាយុកាល ៤.៥លានឆ្នាំ និងចាប់ផ្ដើមកកើត ដោយស្រទាប់បរិយាកាសអ៊ីដ្រូសែន ភព GJ 1132 b ខុសនឹងភពផែនដី គឺគន្លងនៃភព GJ 1132 b នៅជិតនឹងព្រះអាទិត្យរបស់វាពេក៕

  ភព GJ ១១៣២b
  ភព GJ ១១៣២b
  កែវយឺតអវកាស Hubble
  កែវយឺតអវកាស Hubble
  ភព GJ ១១៣២b និងព្រះអាទិត្យរបស់វា
  ភព GJ ១១៣២b និងព្រះអាទិត្យរបស់វា
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T