Man UTD សម្លឹងចង់បាន ជើងស៊ុតកំពុងឡើងកូដ២រូប មកជំនួស Martial

//s9.kh1.co/d0/d0f0dadea1a36cc61ffba2a7740f87ea63fe735a.jpg
កីទ្បា

 ១៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD គ្រោងនឹងទិញយក Haaland ឫ Kane មកជំនួស Martial

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែប្រយុទ្ធ Erling Haaland និង Harry Kane បានក្លាយជាគោលដៅធំរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីយកមកជំនួស ខ្សែប្រយុទ្ធ Anthony Martial នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Martial កំពុងប្រឈមនឹងការធ្លាក់ទម្រង់លេងនៅរដូវកាលនេះ ដោយរកបានតែ៧គ្រប់គត់ ខណៈដែលលោកគ្រូបង្វឹក Ole Gunnar Solskjaer មិនសូវដាក់គេឲ្យចូលលេងទៀងទាត់ដូចលើកមុនឡើយដែលមានន័យថាតំណែងរបស់គេកំពុងររង្គោះរង្គើហើយបើសិនគេនៅតែបន្តខ្សត់គ្រាប់បាល់បែបនេះ ពិតណាស់ថា Martial នឹងត្រូវអង្គុយកៅអីបម្រុង ឫ​ ត្រូវក្លិបលក់ចោលមិនខាន។

  ខ្សែប្រយុទ្ធ Anthony Martial 
  ខ្សែប្រយុទ្ធ Anthony Martial 

ស្រាប់តែពេលនេះ សារព័ត៌មាន Mirror បានបង្ហើបថា Man UTD កំពុងរៀបចំដាក់សំណើទៅកាន់តារាឆ្នើមវ័យក្មេងរបស់ Borussia Dortmund គឺ Erling Haaland និង  Harry Kane នៃក្លិបខ្នាយមាន់មាស Tottenham Hotspur ដើម្បីយកម្នាក់ក្នុងចំណោមពួកគេមកជំនួស Martial ។

  ខ្សែប្រយុទ្ធ Erling Haaland និង Harry Kane
  ខ្សែប្រយុទ្ធ Erling Haaland និង Harry Kane
  ខ្សែប្រយុទ្ធ Anthony Martial 
  ខ្សែប្រយុទ្ធ Anthony Martial 

Haaland មានតម្លៃខ្លួនខ្ទង់ ១៥០លានផោន(ស្មើនឹងប្រមាណ ២០៨.៥លានដុល្លារ) ដែលថ្មីៗនេះគេ ទើបតែក្លាយជាកីឡាករដែលរកបាន២០គ្រាប់លឿនជាងគេនៅក្នុងប្រវត្តិសាស្ត្រ UCL ផងដែរខណៈដែលកំណត់ត្រានោះគឺ Harry Kane ក៏ធ្លាប់បំបែកបានដែរ។

  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

ដូច្នេះ Manchester United ពិតជាចង់បានពួកគេទាំងពីរមកកាន់ទឹកដី Old Trafford ដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែមុតស្រួចស្របពេលខ្សែប្រយុទ្ធ Edinson Cavani កំពុងបង្ហាញបំណងចង់ចាកចេញពីក្លិប៕

  ខ្សែប្រយុទ្ធ Edinson Cavani  និង Anthony Martial
  ខ្សែប្រយុទ្ធ Edinson Cavani  និង Anthony Martial

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T