សុគន្ធ នីសា ពោលពាក្យ​យ៉ាង​​កម្សត់បែប​នេះ​ ក្រោយ​ធ្វើ​ចត្តា​ឡី​ស័ក​​បាន​​ប៉ុន្មាន​​ថ្ងៃ

//s9.kh1.co/e3/e315f27a880826f01b4e2c0e552257de98ebfbd2.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីបានសម្រាកធ្វើចត្តាឡីស័កនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ​អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកនាង សុគន្ធនីសា បានពោលពាក្យចេញពីចិត្តដ៏កំសត់របស់ខ្លួនចំពោះគ្រូពេទ្យ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខ​ដ៏ល្បីឈ្មោះ​មួយ​​រូបក្នុងផលិតកម្មហង្សមាស បានប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកនាងមានលទ្ធផល​តេស្ត​វិជ្ជមានវីរុសកូវីដ១៩។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ ជាសាធារណៈរួចមក នៅរសៀលថ្ងៃដដែល មន្ត្រីសុខា​ភិបាល​​បានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា ទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក​រាជធានីភ្នំពេញ។
ក្រោយពីបានសម្រាកធ្វើចត្តាឡីស័កនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញអស់រយៈពេល ៣ថ្ងៃ កន្លងមកនេះ អ្នកនាង សុគន្ធនីសា បានពោលពាក្យចេញពីចិត្តដ៏កំសត់របស់ខ្លួនចំពោះគ្រូពេទ្យថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នគ្រូពេទ្យកំពុងពិសារបាយ
អ្នគ្រូពេទ្យកំពុងពិសារបាយ

«ចាប់តាំងពីថ្ងៃដែលខ្ញុំ​បានមកសម្រាកព្យាបាល​ ទោះបីជាខ្លួនខ្ញុំមានជំងឺ​ ប៉ុន្តែយ៉ាងណាក៏ខ្ញុំអាចមានទីកន្លែងគេង​បានស្អាតល្អ​ នឹងបានញ៊ាំគ្រប់គ្រាន់​ អស់កំលាំងក៏អាចដាក់ខ្លួនគេងលេីគ្រែខ្លួនបានយ៉ាងងាយស្រួល​

ប៉ុន្ដែ​ពួកគាត់ពិតជាហត់នឿយដោយមិនមានអ្វីមកថ្លែងអោយស្មេីរបានឡេីយ​ មិនបានគេង​ មិនបាញ៊ាំបានស្រួល​នោះ​ទេ​ក្នុងកំឡុងពេលដែលព្យាបាលអ្នកជំងឺ​ តស៊ូលះបង់​ ធ្វេីយ៉ាងណាដេីម្បីមេីលថែរពួកខ្ញុំមិនអោយខ្វះឡេីយ​។

ពេលដែលពួកគាត់យកថ្នាំនឹងម្ហូបមកអោយខ្ញុំម្តងណា​ ខ្ញុំបានមេីលទៅមុខពួកគាត់គឺឃេីញញេីសហូរអោយសរស្រាក់​ ដកដង្ហេីមហត់អោយគឃូស​ ខ្ញុំនាមនាងខ្ញុំសុគន្ធនិសា​ សូមលេីកដៃសំពះ​ គោរពអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លាដោយ​ស្ម័គចិត្តរបស់លោកគ្រូពេទ្យ ​អ្នកគ្រូពេទ្យ​ដែលបានមេីលថែទាំយេីង​ខ្ញុំដោយ​មិនខ្លាចភាពនឿយហត់​ នាងខ្ញុំសូមគោរព​អរគុណយ៉ាងជ្រៀលជ្រៅ​ដល់ប្រមុខរាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំគ្រប់ជាន់​ថ្នាក់ដែលបានផ្តល់ការព្យាបាល និងមេីលថែ​យេីងខ្ញុំទាំងអស់គ្នានេះ គុណបំណាច់ដ៏ធំធេងនេះយេីងខ្ញុំមិន​អាច​បំភ្លេច​បានឡេីយ។​

នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកពូអភិបាលខ័ណ្ឌ​ ដែលបានចុះចែកជាអំណោយអ្នកផ្ទះរបស់នាងខ្ញុំផងដែរ។សូមបួងសួងអោយប្រទេសកម្ពុជាយេីង​រួចផុតពីជំងឺដ៏កាចសាហាវមួយនេះអោយបានឆាប់ៗ»៕

លោកគ្រូអ្នកគ្រូពេទ្យកំពុងពិសារបាយ
លោកគ្រូអ្នកគ្រូពេទ្យកំពុងពិសារបាយ
លោកគ្រូអ្នគ្រូពេទ្យកំពុងពិសារទឹកនៅកន្លែងការងារ
លោកគ្រូអ្នគ្រូពេទ្យកំពុងពិសារទឹកនៅកន្លែងការងារ
លោកគ្រូអ្នកគ្រូពេទ្យរៀបចំំខ្លួនដើម្បីធ្វើការ
លោកគ្រូអ្នកគ្រូពេទ្យរៀបចំំខ្លួនដើម្បីធ្វើការ
លោកគ្រូពេទ្យកំពុងគេង ព្រោះតែងងុយគេង
លោកគ្រូពេទ្យកំពុងគេង ព្រោះតែងងុយគេង
សំណេររបស់អ្នកនាងសុគន្ធ នីសា
សំណេររបស់អ្នកនាងសុគន្ធ នីសា
សំណេររបស់អ្នកនាងសុគន្ធ នីសា
សំណេររបស់អ្នកនាងសុគន្ធ នីសា
សុគន្ធ និសា
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T