មានអនាគតណាស់! អាយុត្រឹម១៦ឆ្នាំទេ តែទាំង Liverpool និង Real Madrid សុទ្ធតែកំពុងចោមរោមចង់បាន

//s9.kh1.co/16/16aef86f9149984ef4fc4316eff5e63187dfebf2.jpg
កីទ្បា

 ១៣-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំរបស់ក្លិបSantos កំពុងទាក់ភ្នែកក្លិប​ Liverpool និង Real Madrid

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងចង់បានកីឡាករវ័យ១៦ឆ្នាំម្នាក់ឈ្មោះ Angelo Gabriel ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Santos នៅប្រទេសប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Angelo Gabriel
ខ្សែប្រយុទ្ធ Angelo Gabriel

ប៉ុន្តែបញ្ហាគឺ ក្លិបអធិរាជស Real Madrid នៅទឹកដីអេស្ប៉ាញឯណោះវិញក៏កំពុងចង់បាន Gabriel ដែរ នេះបើយោងតាមការរាយការណ៍ពី Sport Witness ។

ខ្សែប្រយុទ្ធ Angelo Gabriel
ខ្សែប្រយុទ្ធ Angelo Gabriel

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានក្លិប Santos អនុញ្ញាតឲ្យឡើងមកលេងនៅក្រុមយុវជនក្រោម២០ឆ្នាំកាលពីខែកក្កដាឆ្នាំ២០២០កន្លងទៅ ដោយសារតែគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោ។

ខ្សែប្រយុទ្ធ Angelo Gabriel
ខ្សែប្រយុទ្ធ Angelo Gabriel

Angelo Gabriel ក៏បានជាប់ជម្រើស១១នាក់ដំបូងឲ្យក្លិបកាលពីខែតុលាកន្លងទៅនេះដែរដោយកាលណោះគេមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ដោយបានបំបែកកំណត់ត្រារបស់វីរបុរស Pele ក្លាយជាកីឡាករវ័យក្មេងទី២ក្នុងប្រវត្តិសាស្ត្រក្លិបដែលបានចូលលេង។

ខ្សែប្រយុទ្ធ Angelo Gabriel
ខ្សែប្រយុទ្ធ Angelo Gabriel

សម្រាប់កុងត្រារបស់គេជាមួយក្លិប Santos វិញគឺមានសុពុលភាពដល់ឆ្នាំ២០២៣ឯណោះស្របពេលតម្លៃផ្ដាច់កុងត្រារបស់មានខ្ទង់ ៥២លានផោន(ស្មើនឹងប្រមាណ៦០លានដុល្លារ)ឯណោះ។ 

ប៉ុន្តែគេគិតថា Angelo អាចនឹងមានភាគរយទៅចូលរួមជាមួយ Real Madrid ច្រើនជាង Liverpool ព្រោះមិត្តរបស់គេគឺ Rodrygo គឺស្នាក់នៅទឹកដី Santiago Bernebeu ស្រាប់ដូច្នេះភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp អាចនឹងត្រូវខកចិត្ត៕

ខ្សែប្រយុទ្ធ Angelo Gabriel
ខ្សែប្រយុទ្ធ Angelo Gabriel

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T