អស្ចារ្យម្ល៉េះ! អ្នកវិទ្យាសាស្រ្ដបកស្រាយមុខងារ កុំព្យូទ័របុរាណ ដំបូងគេបង្អស់ នៅលើពិភពលោក​

//s9.kh1.co/ac/acfe19a81f7cc58c0b454809c358a8f2d7589347.jpg
សង្គម

 ១៣-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឧបករណ៍ដែលមានអាយុកាល ២,០០០ ឆ្នាំ ឬត្រូវបានគេហៅថា“ កុំព្យូរទ័រ” ចំណាស់ជាងគេបំផុតនៅលើពិភពលោក ឥឡូវនេះអ្នកវិទ្យាសាស្ត្របានចេញមុខបកស្រាយនូវដំណើរការមុខងាររបស់វា

បរទេស៖ យោងតាមប្រភពព័ត៌មាន​ BBC បានឱ្យដឹងថា ឧបករណ៍ដែលមានអាយុកាល ២,០០០ ឆ្នាំ ឬត្រូវបានគេហៅថា “កុំព្យូរទ័រ” ចំណាស់ជាងគេបំផុតនៅលើពិភពលោក ឥឡូវនេះអ្នកវិទ្យាសាស្ត្របានចេញមុខបកស្រាយនូវដំណើរការមុខងាររបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស៊ីន Antikythera បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តនៅលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមិនគួរឱ្យជឿថា មនុស្សសម័យមុនអាចធ្វើបាន ចាប់តាំងពីវាត្រូវបានគេរកឃើញនៅលើកប៉ាល់លិច​នៅប្រទេសកិ្រក ក្នុងឆ្នាំ ១៩០១។ដោយសារតែពេលរកឃើញឧបករណ៍ខាងលើដំបូង គឺសុទ្ធតែជាបំណែកៗ ទើបអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ College London (UCL) សម្រេចប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នាពេលបច្ចុប្បន្ននេះ គឺកុំព្យូរទ័រ 3D និងប្រព័ន្ធ X-ray ក្នុងការបង្កើតឧបករណ៍ខាងលើថ្មីមួយ ដូចគ្នាដែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការសិក្សា។
យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានគូសបញ្ជាក់ថា ឧបករណ៍នេះត្រូវបានគេជឿថាប្រើប្រាស់ ក្នុងការទស្សន៍ទាយសូរ្យគ្រាស និងព្រឹត្តិការណ៍តារាសាស្រ្តផ្សេងៗទៀត​។ ក្នុងនោះ ផ្នែកខាងមុខរបស់វា គឺមានបង្ហាញ ផែនដីនៅចំកណ្ដាលនឹងថ្កល់ ហើយមាន ព្រះច័ន្ទ ព្រះអាទិត្យ ភពនានាវិលជុំវិញ ចំណែកឯគម្របខាងក្រោយរបស់វាវិញ គឺពិពណ៌នាអំពីចក្រវាឡ ​និងបង្ហាញពីចលាននៃភពទាំង ៥ ដែលគេស្គាល់នៅពេលនោះ និងនៅពេលឧបករណ៍នេះត្រូវបាន​បង្កើតឡើងដំបូង​៕

ឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
ឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
ឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
ឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
ផ្នែកខាងមុខឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
ផ្នែកខាងមុខឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
បំណែកនៃឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
បំណែកនៃឧបករណ៍ដែលគេបង្កើតឡើងជាថ្មី
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T