ចៃដន្យមែន! បុរសម្នាក់បង្កាត់ពូជពស់ ចេញក្រឡាដូចរូប Emoji ញញឹម ឥឡូវកំពុងដាក់លក់តម្លៃរាប់ពាន់ដុល្លារ (មានវីដេអូ)

//s9.kh1.co/a2/a245785fa87f83989a365b55240e3d1d2cda865d.jpg
សង្គម

 ១៣-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់បង្កាត់ពូជពស់ ក្រឡាដូចមុខ Emoji ញញឹម ឥឡូវកំពុងដាក់លក់តម្លៃរាប់ពាន់ដុល្លារ។

សហរដ្ឋអាមេរិក៖ បុរសអាមេរិកម្នាក់ឈ្មោះ Justin Kobylka ដែលបានបង្កាត់ពូជពស់អស់រយៈពេលជាង២០ឆ្នាំមកនេះ មិនដែលព្យាយាមបង្កាត់ពូជឲ្យឡើងក្រឡាដូច Emoji ញញឹមដូច្នេះទេ ប៉ុន្ដែពេលនេះវាបានកើតឡើងដោយចៃដន្យ និងកំពុងដាក់លក់ក្នុងម្លៃ ៦ពាន់ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ លោក Kobylka បានព្យាយាមបង្កាត់ដោយការលាយពណ៌មាស-លឿង និងស បញ្ជូលគ្នា ប៉ុន្ដែនៅទីបំផុតកូនពស់ថ្លាន់ដែលញាស់ចេញពីពងមួយ បែ​រជាមានក្រឡាស្រដៀងទៅនឹង Emoji ញញឹមនៅលើខ្នងរបស់វា។ អ្នកបង្កាត់ពូជរូបនេះបាននិយាយថា វាបានកើតឡើងបន្ទាប់ពីលោកព្យាយាមបង្កាត់លាយពណ៌ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ហើយវាជាពស់ដ៏កម្រដែលមានរូប Emoji ចំនួន៣ ស្ថិតក្នុងចំណោមពស់ចំនួន ២០ក្បាលផ្សេងទៀត។ 

គួរឲ្យដឹងថា រូប Emoji ដែលមានលើខ្លួនពស់ថ្លាន់បែបនេះ បណ្ដាលមកពីការផ្លាស់ប្ដូរហ្សែន ដោយសារការបង្កាត់ពូជជ្រើសរើស ហើយការផ្លាស់ប្ដូរហ្សែនអាចកើតឡើងបានដោយធម្មជាតិ។ តែទោះជាយ៉ាងណា គេកម្រឃើញមាននៅលើពស់ដែលរស់ក្នុងព្រៃណាស់។

ពស់ថ្លាន់ប្រភេទនេះហៅថា Ball python ដែលមានដើមកំណើតនៅអាហ្រ្វិកខាងលិច និងអាហ្រ្វិកកណ្ដាល ហើយពួកវាស្ថិតក្នុងចំណោមប្រភេទពស់ចិញ្ចឹម ដ៏មានប្រជាប្រិយបំផុតផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Justin Kobylka
លោក Justin Kobylka
រូបពស់ថ្លាន់
រូបពស់ថ្លាន់
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T