យោងតាមប្រភពព័ត៌មាន ដឺសាន់ របស់អង់គ្លេស បានឲ្យដឹងថា ក្លឹប Real Madrid បានធ្វើការបិទទ្វារ ចំពោះសំណើរ ៦៥ លានផោន (១០១លាន ដុល្លារអាមេរិក) របស់ក្លឹប Manchester United កាលពីយប់មិញនេះ នៃការលក់ កីឡាករកំពូល របស់ខ្លួន Cristiano Ronaldo ។

ប្រធានក្លឹប Real Madrid លោក Florentino Perez បានត្រៀមខ្លួន រួចជាស្រេច ក្នុងការចុះកុងត្រាថ្មី រយៈពេល ៥ឆ្នាំ បន្ថែមទៀត ជាមួយ កីឡាករ Ronaldo លើទឹកប្រាក់ ប្រមាណជាង ១២៥ លានផោន ស្មើនឹង ជាង ១៩៥ លានដុល្លារអាមេរិក ហើយគាត់បាន បញ្ជាក់ដែរថា នេះជាការសំរេចចិត្ត ចុងក្រោយ សំរាប់រដូវក្តៅនេះ។ ក្នុងនោះដែរ អ្នកតំណាងរបស់ កីឡាករ Ronaldo ត្រូវបានរាយការណ៍ ឲ្យដឹងថា កីឡាករ Ronaldo បានទាមទារតំឡើង ប្រាក់ឈ្នួល រហូតដល់ ៣០លាន ផោន (៤៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ផងដែរ។

យ៉ាងណាមិញ ក្លឹប Real Madrid មានការជឿជាក់ ថានឹងអាចរក្សាកីឡាករ Ronaldo អោយនៅបន្តទៀតបាន ដោយក្លឹបនឹងផ្តល់ ២៥ លានផោន (៣៩លានដុល្លារអាមេរិក) ក្នុងមួយរដូវកាល ដល់រូបគេ ដែលនេះមានន័យថា កីឡាករ Ronaldo អាចរកប្រាក់ចំណូល ២សែន ៥ម៉ឺន ផោន ក្នុងមួយសប្តាហ៍។

ប្រធានក្លឹប លោក Perez មានជំនឿថា កីឡាករ Ronaldo នឹងចូលនិវត្តន៍ នៅក្លឹប Real Madrid ហើយ ក្លឹប កំពុងតែចរចារ លើកុងត្រាថ្មី ជាមួយនឹងគេ អោយបានរួចរាល់ មុនពេលរដូវកាលថ្មី នៃលីកកំពូលអេស្ប៉ាញមួយនេះ ឈានចូលមកដល់។ ទោះជាយ៉ាងណា ក្លឹប Manchester United ក៏បានត្រៀមខ្លួនរួចជាស្រេច ផងដែរ ក្នុងការផ្តល់នូវតម្លៃខ្លួន លើកីឡាករ Ronaldo នូវទឹកប្រាក់ចំនួន  ៦៥លានផោន និង ប្រាក់ចំណូល សំរាប់កីឡាករ ចំនួន ១៥លានផោន ក្នុងមួយឆ្នាំ។ តែយ៉ាងណាក៏ដោយ បើទោះបីជា ក្លឹប Manchester United មិនអាចផ្តល់នូវ ទឹកប្រាក់ខ្ពស់ជាង ក្លឹប Real Madrid ក៏ពិតមែន ប៉ុន្តែ ក្លឹប សង្ឃឹមថា កីឡាករ Ronaldo នឹងអាចយល់ព្រម វិលត្រឡប់មកកាន់ ក្លឹប Man Utd វិញ ព្រោះជា ក្លឹបដែលបានធ្វើអោយ កីឡាកររូបនេះ ល្បីឈ្មោះ កា្លយជាកីឡាករ លំដាប់កំពូល នៅលើពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]