ក្នុងទីលានតឹងតែងមែន តែក្រៅទីលានវិញ លោកគ្រូ Tuchel ថានឹងមិនត្រាប់តាមច្បាប់មួយនេះរបស់ Lampard ទេ

//s9.kh1.co/ee/ee42cd10326dfbc17f6bf93c14ccb29b5f86eb68.jpg
កីទ្បា

 ១៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ថាមិនធ្វើបែបនេះដាក់កីឡាករដូច Lampard ឡើយ

អង់គ្លេស៖ តាំងពីចូលមកដឹកនាំ Chelsea តាំងពីខែមករា លោកគ្រូបង្វឹក Thomas Tuchel បានទទួលការសាទរពីអ្នកគាំទ្រព្រោះមកទល់ពេលនេះហើយ លោកគ្រូបានដឹកនាំក្លិបឲ្យស្គាល់ពាក្យថាមិនដែលចាញ់នោះឡើយខណៈដែលកីឡាករមួយចំនួនពិតជាសប្បាយចិត្តក្រោមការដឹកនាំនិងវិធីសាស្ត្រនៃការលេងរបស់គ្រូបង្វឹកថ្មីនេះប៉ុន្តែលោកគ្រូនៅតែជាគ្រូដ៏តឹងតែងមួយក្នុងទីលាន ជាក់ស្ដែងដូចជាការស្រែកដាក់ខ្សែប្រយុទ្ធ Timo Werner ពេលគេលេងខុសតំណែងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Thomas Tuchel 
  លោកគ្រូបង្វឹក Thomas Tuchel 

ទង្វើនេះធ្វើឲ្យគេដឹងថាលោកគ្រូ Tuchel ពិតជាយកចិត្តទុកដាក់លើការងារនេះណាស់ ប៉ុន្តែបើនៅក្រៅទីលានវិញ គឺលោកគ្រូបែរជាបន្ធូរបន្ថយភាពតឹងរឹងដូចជា អនុញ្ញាតឲ្យកីឡាករទាំងអស់ចាកចេញពីសណ្ឋាគារមុនពេលកំណត់បើសិនមានការប្រកួតក្រៅដីនិងប្រញាប់វិលត្រឡប់មកទីក្រុងឡុងដ៍វិញដើម្បីឲ្យកីឡាករទាំងអស់មានពេលវេលាជួបជុំជាមួយគ្រួសារទៀតផង។

ខ្សែបម្រើ Jorginho និង   លោកគ្រូបង្វឹក Thomas Tuchel
ខ្សែបម្រើ Jorginho និង  លោកគ្រូបង្វឹក Thomas Tuchel
ខ្សែបម្រើ Kai Havertz  និង  លោកគ្រូបង្វឹក Thomas Tuchel
ខ្សែបម្រើ Kai Havertz  និង លោកគ្រូបង្វឹក Thomas Tuchel

បើប្រៀបធៀបជាមួយគ្រូបង្វឹក Frank Lampard គឺពិតជាខុសគ្នាឆ្ងាយពី Tuchel ខ្លាំងណាស់ព្រោះកាលលោកគ្រូនៅដឹកនាំគឺលោកគ្រូបានរៀបចំក្រដាសផាកពិន័យកីឡាករណាដែលមកហ្វឹកហាត់យឺតដោយពិន័យជាប្រាក់ ២ម៉ឺនផោន(ស្មើនឹងប្រមាណ២ម៉ឺន៧ពាន់ដុល្លារ)បើសិនកីឡាករណាមកយឺត។

លោកគ្រូបង្វឹក Frank Lampard
លោកគ្រូបង្វឹក Frank Lampard
ក្រដាសផាកពិន័យកីឡាកររបស់ Lampard<br>
ក្រដាសផាកពិន័យកីឡាកររបស់ Lampard

ទាក់ទងនឹងការផាកពិន័យរបស់លោកគ្រូ Frank Lampard នេះTuchel បានថ្លែងថា៖

ខ្ញុំមិនបានដឹងថាមានការបង្កើតការផាកពិន័យបែបនេះទេ ប៉ុន្តែជាដំបូង ខ្ញុំសុំនិយាយថាខ្ញុំជឿជាក់ថាកីឡាកររបស់ពួកយើងថានឹងបង្ហាញមុខយ៉ាងទៀងទាត់ពេលវេលាព្រោះពួកយើងដូចគ្រួសារមួយអ៊ីចឹង។ ខ្ញុំជឿជាក់ពួកគេនិងចង់ឲ្យពួកគេផ្ដល់តម្លៃឲ្យខ្លួនឯងជាជាងបង្កើតច្បាប់ហូរហែរនិងផាកពិន័យជាប្រាក់។ ខ្ញុំមិនបានគិតថាការផាកពិន័យជារឿងអាក្រក់ទេ គ្រាន់តែខ្ញុំគិតថាកីឡាករទាំងអស់មានបទពិសោធន៍ ពួកគេគួរតែចេះមើលថែខ្លួនឯង។ តាំងពីខ្ញុំដឹកនាំមក គ្មានអ្នកណាហ៊ានមកយឺតក្នុងការប្រជុំទាំងក្នុងការប្រកួតផ្លូវការឬកំឡុងពេលហ្វឹកហាត់ បើសិនកីឡាករមកដល់ ១០:០១ នាទី ឬមក ម៉ោង ៩:៥៩ គឺស្រេចតែពួកគេ។ ខ្ញុំមិនមែនប៉ូលិសទេ។ ខ្ញុំមិនរង់ចាំឈរមើលពីមាត់បង្អួចនិងមើលម៉ោងនៅលើនាឡិកាទេ ខ្ញុំចង់ឲ្យកីឡាកររបស់ខ្ញុំជាអ្នកប្រតិបត្តិតាមច្បាប់នោះដោយខ្លួនឯង។បើសិនពួកគេបង្កើតការផាកពិន័យក្នុងក្រុមក៏ជារឿងរបស់ពួកគេ ពួកគេអាចយកប្រាក់នោះមកចាយក្នុងពេលវេលាសម្រាកលំហែជុំគ្នាឬញ៉ាំអីជុំគ្នា។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel&nbsp;
លោកគ្រូបង្វឹក Thomas Tuchel 

កាល Chelsea ហោះទៅកាន់ទឹកដី Mersey Side ដើម្បីប្រកួតជាមួយក្លិបហង្សក្រហម Liverpool គឺ លោកគ្រូបានកាត់បន្ថយពេលសម្រាកនៅសណ្ឋាគារព្រោះគិតគូពីកីឡាករថាពួកគេប្រហែលចង់ចំណាយពេលជាមួយគ្រួសារដែលនេះចាត់ទុកជាទង្វើមួយបង្ហាញថាលោកគ្រូពិតជាយល់ពីទឹកចិត្តកីឡាករនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគេ៕

លោកគ្រូបង្វឹក Thomas Tuchel និងខ្សែបម្រើ Mason Mount&nbsp;&nbsp;
លោកគ្រូបង្វឹក Thomas Tuchel និងខ្សែបម្រើ Mason Mount  

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T