យល់ស្របអត់? Ray Parlour ទទូចឲ្យ Man UTD ប្រញាប់លក់កីឡាករម្នាក់នេះចេញ

//s9.kh1.co/3b/3b9680528c2e58931c40426bfd2aa4a1be4eeebc.jpg
កីទ្បា

 ១៣-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Parlour ថា Anthony Martial លេងជាខ្សែប្រយុទ្ធនៅ Man UTD មិនកើតទេ

អង់គ្លេស៖ លោក Ray Parlour ជឿថាវាគួរតែដល់ពេលហើយដែល ខ្សែប្រយុទ្ធ Anthony Martial គួរតែចែកផ្លូវជាមួយក្លិបបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Anthony Martial
  ខ្សែប្រយុទ្ធ Anthony Martial

អតីតខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal រូបនេះគិតថា Martial ពិតជាលេងមិនបានល្អទេក្នុងតំណែងជាខ្សែប្រយុទ្ធហើយក្លិបគួរតែគិតគូទិញអ្នកថ្មីមកជំនួសនៅរដូវក្ដៅនេះទៅ។ម្យ៉ាងទៀតលោកគិតថាកីឡាករផ្សេងទៀតគួរតែមានឱកាសបានចូលលេងជំនួសតំណែងគេ។

  ខ្សែប្រយុទ្ធ Anthony Martial
  ខ្សែប្រយុទ្ធ Anthony Martial

លោក Ray Parlour បានថ្លែងប្រាប់ TalkSport ថា៖

ពេលខ្លះ ខ្ញុំមើលឃើញថាគេ(Anthony Martial)ដូចជាគ្មានអារម្មណ៍ចង់លេងបាល់។ នៅពេលគេរត់ក្នុងទីលាន កីឡាករនីមួយៗគួរតែបង្ហាញសមត្ថភាពឲ្យអស់ពីលទ្ធភាព។ គេមើលទៅដូចជាបាត់បង់ទំនុកចិត្តខ្លាំងណាស់ ខ្ញុំអាចនឹងមិនបានតាមដានការលេងបាល់របស់គេរាល់ថ្ងៃប៉ុន្តែខ្ញុំមើលមិនឃើញទេថាគេមានសមត្ថភាពអាចលេងតំបន់ប្រយុទ្ធនៅ Manchester United បាន។ ការប្ដេជ្ញាចិត្តគឺពិតជាសំខាន់ណាស់ក្នុងពិភពបាល់ទាត់ បើសិនអ្នកចង់លេងឲ្យបានល្អបំផុតក្នុងការប្រកួតធំៗ អ្នកត្រូវតែព្យាយាមប្រឹងប្រែងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ មើលទៅគេមិនបានធ្វើបែបនេះទេ គេរកចង្វាក់លេងមួយសម្រាប់ខ្លួនមិនបានទេ ម្ដងលេងល្អដប់គត់ ម្ដងក៏លេងបានត្រឹម៤/១០ ។ ខ្ញុំគិតថា ក្លិបមិនអាចឈ្នះពានរង្វាន់ណាបានទេបើសិននៅតែបន្តដាក់កីឡាកររបៀបនេះឲ្យចូលលេង អ៊ីចឹងហើយខ្ញុំសូមផ្ដាំទៅ Manchester United ពេលនេះ Manchester City កំពុងចង់បានខ្សែប្រយុទ្ធស្រាប់។ ខាងណោះគេប្រហែលសួរអ្នកថា តើពួកគេគួរតែហុចលុយប៉ុន្មានឲ្យអ្នកសម្រាប់ Martial? ខ្ញុំនិយាយមែន ក្លិបគួរតែយកកីឡាករផ្សេងដែលល្អៗមកជំនួសគេនៅ Man UTD ទៅ៕

លោក Ray Parlour
លោក Ray Parlour
លោក Ray Parlour

គួរបញ្ជាក់ផងដែរថា Anthony Martial ផ្ទេរពីក្លិប Monaco មកកាន់ក្លិប Manchester United តាំងពីឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន១៦៧ប្រកួតនិងរកបាន៥៥គ្រាប់ផងដែរ៕

  ខ្សែប្រយុទ្ធ Anthony Martial
  ខ្សែប្រយុទ្ធ Anthony Martial

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T