ពូដូមកវិញហើយ! ភ្នាក់ងាររបស់ Ronaldo កំពុងបើកការចរចាជាមួយក្លិបចាស់មួយនេះ

//s9.kh1.co/7d/7d974d7433e63231e2dbf7cd717339c6a09f3d3a.jpg
កីទ្បា

 ១៣-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Ronaldo កំពុងចរចាជាមួយ Real Madrid

អ៊ីតាលី៖ ភ្នាក់ងារតំណាងរបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo គឺលោក Jorge Mendes ត្រូវបានគេរាយការណ៍ថាកំពុងបើកការចរចាមិនផ្លូវការមួយជាមួយ ក្លិបអធិរាជស Real Madrid ជុំវិញការវិលត្រឡប់ទៅទឹកដី Santiago Bernabeu វិញដោយ Ronaldo គ្រោងនឹងចាកចេញពី ក្លិនសេះបង្កង់ Juventus នៅចប់រដូវកាលនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

មានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Juventus កំពុងដាក់ផែនការណ៍លក់ ខ្សែប្រយុទ្ធម្ចាស់ Ballon D'or ៥សម័យកាលនេះ បន្ទាប់ពី Ronaldo មិនបានជួយអ្វីសោះក្នុងការប្រកួតទល់នឹងក្លិប Porto ជើងទី២ដែលធ្វើឲ្យ Juventus ធ្លាក់ចេញពី Champions League តែម្ដងដោយអ្នកវិភាគបាល់ទាត់ជាច្រើនបានរិះគន់គេរឿងបាល់ហ្វ្រីឃីគរបស់ Sergio Oliveira

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

សារព័ត៌មានរបស់អេស្ប៉ាញដ៏ល្បីល្បាញ El Chiringuito បានបង្ហើបថា Mendes ដែលជាអ្នកតំណាងរបស់ Ronaldo ពិតជាបានពិភាក្សាជាមួយ Real Madrid មែន។

ថែមពីលើនោះទៀតគឺ កាសែត Marca បានបញ្ជាក់ថា Cristiano Ronaldo និង Real Madrid បានត្រូវរ៉ូវគ្នាវិញហើយដូច្នេះកីឡាករសញ្ជាតិព័រទុយកាល់រូបនេះអាចនឹងមានភាគរយត្រឡប់ទៅលេងនៅ ម៉ាឌ្រីដ វិញ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Real Madrid 
  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Real Madrid 

គួររម្លឹកផងដែរថា Ronaldo ជាប់កុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ២០២២ឯណោះ ខណៈដែលកាលរដូវកាលមុន មានពាក្យចចាមអារ៉ាមថាគេអាចនឹងផ្ទេរទៅលេងនៅចិនឬ អាមេរិក។

ប៉ុន្តែយ៉ាងណាមិញ អ្នកកាសែតជនជាតិអ៊ីតាលី Emanuela Gamba បានប្រាប់ Calciomercato ថា Ronaldo អាចនឹងស្នាក់នៅជាមួយក្លិប១២ខែទៀតប៉ុន្តែគេក៏បានបង្ហើបដែរថា កាលពីរដូវក្ដៅមុន Jorge Mendes បានធ្វើការស្នើទៅក្លិប Paris Saint-Germain និង Manchester United ទាក់ទងនឹងការផ្ទេររបស់កំពូលខ្សែប្រយុទ្ធឆ្នើមរូបនេះដែរ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ផ្ទេរមកកាន់ Juventus នៅឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេលដល់ទៅ៩ឆ្នាំនៅក្លិបអធិរាជស Real Madrid ហើយបើទោះបីគេបានជួយក្លិបអ៊ីតាលីមួយនេះឲ្យលើកពាន Serie A ក៏ដោយក៏ការលេងនៅអ៊ីតាលីនេះមិនសូវជោគជ័យដូចកាលនៅ Real Madrid ឡើយ៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Real Madrid 
  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Real Madrid 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T