អាណិតណាស់! ឆ្នាំមុននាំគ្នាច្រៀងបទ ការពារកូវីដទាំងអស់គ្នា តែបែរឆ្នាំនេះ តារា៣ដួង ក្នុងបទនេះឆ្លងកូវីដ១៩ (មានវីដេអូ)

//s9.kh1.co/1e/1e5b25513d821c6937382b70a74cad4a4327903e.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ចាក់ដោតអារម្មណ៍ មុនច្រៀងឲ្យប្រជាជនកម្ពុជារឹងមាំ តស៊ូឡើង ឆ្លងកាត់ស្ថានភាពលំបាកនេះ តែបែរ ពេលនេះ ធ្លាក់ទៅពួកគេទៅវិញ

រាជធានីភ្នំពេញ ៖ ពិតណាស់ ជំងឺកូវិដ១៩ នេះបានមានវត្តមានក្នុងប្រទេសកម្ពុជា រយៈពេល១ឆ្នាំជាងរួចមកហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា បានឆ្លងផុតព្រឹត្តិការណ៍សហគនមន៍ ៣លើករួចមកហើយ ។ ស្របជាមួយគ្នានោះ ដើម្បីជាកម្លាំងចិត្ត រួមគ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដនេះ ផលិតកម្មហង្សមាសបាន ផលិតនូវបទចម្រៀងមួយ មានចំណងជើងថា <កម្ពុជារឹងមាំ> ដែលចូលរួមច្រៀងដោយ តារាចម្រៀងទាំងអស់របស់ ផលិតកម្មហង្សមាស ដោយផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បទចម្រៀងនេះ ត្រូវបានផ្សព្ធផ្សាយជាសាធារណៈ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បើគិតមកដល់សព្វថ្ងៃនេះ មានរយៈពេលមិនទាន់ ១ឆ្នាំនៅឡើយទេ តែអ្វីដែលគួរឲ្យស្រណោះស្រណោចនោះគឺ ២០២០ ពួកគេរួមគ្នាច្រៀងឲ្យប្រជាជនកម្ពុជា ព្រួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ មិនតែប៉ុណ្ណោះ ថែមទាំងច្រៀងប្រាប់ឲ្យប្រជាជនកម្ពុជា រឹងមាំ យកភាពប្រុងប្រយ័ត្ន ជំនួសឲ្យភាពភ័យខ្លាច តែបែរជា ពេលនេះ២០២១ ពួកគេបែរជា ក្លាយជាជនរងគ្រោះ ដោយជំងឺកូវីដនេះទៅវិញ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ តារាចម្រៀងហង្សមាស​ ៣រូបហើយ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ គឺមាន តារាចម្រៀង ណុប បញ្ញារិទ្ធ តារាចម្រៀង សុគន្ធ និសា និង​តារាចម្រៀង វី ឌីណែត

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ណុប បាយ៉ារិទ្ធសុគន្ធ និសាវី ឌីណែត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T