ទោះបីលទ្ធផលតេស្តកូវីដ១៩ អវិជ្ជមានក៏ដោយ ក៏តារាចម្រៀង សួស វីហ្សា ក៏នៅតែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ

//s9.kh1.co/1f/1fe2de5071e31764621985b87235ef4c7f3b12c6.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ទឹកចិត្តម្ដាយ! ពេលនឹក Jenny កូនស្រី ខ្លាំងពេក សួស វីហ្សា បានត្រឹមតែធ្វើរឿងមួយនេះ អានចប់ពិតជារំជួលចិត្តខ្លាំងណាស់…..

ភ្នំពេញ៖ យោងតាមគណនី របស់តារាចម្រៀង សួស វីហ្សា បានបញ្ជាក់ប្រាប់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំទាំងពីរនាក់បានមកធ្វេីតេស្តរួចរាល់ហេីយ រួមទាំងតារាចំរៀង និងក្រុមការងារជាច្រេីននាក់ទៀតដែលពាក់ព័ន្ធ លទ្ធផលយ៉ាងណាថ្ងៃស្អែកយេីងនឹងបានដឹងហើយ អារម្មណ៍ពេលនេះនៅមិនសុខទេ តែខ្ញុំត្រូវតែរឹងមាំដេីម្បីប្រឈមនឹងរឿងគ្រប់យ៉ាង”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ដូចអ្វីដែលតារាចម្រៀង សួស វីហ្សា បានបញ្ជាក់​បន្ថែមថា “សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ និងស្វាមីបានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ១៩ កាលពីម្សិលមិញហេីយ គឺ អវិជ្ជមានទាំងពីរនាក់ប្តីប្រពន្ធហើយ។

 សួស វីហ្សា
 សួស វីហ្សា
លោក ថមមី
លោក ថមមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនេះក្រុមគ្រួសារខ្ញុំ និងកូនតូចរបស់ខ្ញុំមានសុខភាពល្អជាធម្មតាទេ មិនមានអ្វីប្លែកទេ តែយេីងក៏នៅតែបន្តការការពារឱ្យមុឺងម៉ាត់បំផុតដេីម្បីជៀសវាងកុំអោយឆ្លងរាលដាលជំងឺមួយនេះ។

អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាយ៉ាងណាក៏ដោយក៏អ្នកនាងថា ខ្ញុំក៏សូមចូលរួមលើកទឹកចិត្តដល់បងប្អូនសិល្បករទាំងអស់ដែលបានទទួលលទ្ធផល (វិជ្ជមាន) សូមជូនពរអោយឆាប់ជាសះស្បេីយ និងវិលមកបំរេីអារម្មណ៍បងប្អូនយាយតាយេីងវិញឆាប់ៗបន្តទៀត ជាចុងក្រោយនាងខ្ញុំនឹងក្រុមគ្រួសារ សូមអរគុណដល់មិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ដែលបានបារម្ភនឹងជូនពរដល់ខ្ញុំនឹងគ្រួសារ សូមជូនពរអោយអ្នកទាំងអស់គ្នារួចផុតពីជំងឺទាំងឡាយទាំងពួង ជាពិសេសគឺជំងឺCOVID-19 ។ វាជាការពិតណាស់ដែលបងប្អូនមួយចំនួនហាក់ដូចជាមិនខ្លាចនៅជំងឺ COVID-19 ។យើងអាចសប្បាយដោយភ្លេចCOVID-19 បាន តែ COVID-19 មិនដែលបំភ្លេចយើងចោលម្ដងណាឡើយ។

អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា

យ៉ាងណាមិញ តារាចម្រៀង សួស វីហ្សា បានភ្ជាប់សារខ្លីមួយទៀតថា ទោះខ្ញុំទទួលបានលទ្ធផលធ្វេីតេស្ត COVID-19 អវិជ្ជមាន (negative) តែខ្ញុំត្រូវធ្វេីចត្តាឡីសក័14ថ្ងៃ ដោយឃុំខ្លួនឯង នៅដាច់ដោយឡែកពីគ្រួសារ ដេីម្បីអោយកាន់តែសុវត្ថិភាព។

ពេលកូនយំ ម៉ាក់ស្តាប់ឮពីចម្ងាយ ពេលនឹក ម៉ាក់លួចមេីលកូនពីចម្ងាយ តែម៉ាក់នឹងទ្រាំទ្រាំ ដេីម្បីសុវត្ថិភាព យូរអង្វែងរបស់គ្រួសារយេីង បែក14ថ្ងៃ ប្រសេីរជាងបែកមួយជីវិត Jennyម៉ាក់នឹកកូនខ្លាំងណាស់ ថង សាម៉ូលីណា”៕

សាររបស់អ្នកនាង​ សួស វីហ្សា
សាររបស់អ្នកនាង​ សួស វីហ្សា
លោក ថមមី និងកូនស្រី
លោក ថមមី និងកូនស្រី
សួស វីហ្សា
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T