ចេះតែមានហើយ! ចិនឆ្លាក់រូបព្រះពុទ្ធ យកលំនាំមុខដូចលោក ដូណាល់ ត្រាំ ដាក់លក់ពេញវេបសាយ

//s9.kh1.co/89/89b2c3c50a07306c6a6a5648f52cd3b712a170d5.jpg
សង្គម

 ១២-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក ដូណាល់ ត្រាំ បានប្រែក្លាយទៅជារូបសំណាកព្រះពុទ្ធកម្ពស់ ១៦សង់ទីម៉ែត្រ និងត្រូវបានដល់លក់នៅលើវេបសាយចិន Taobao ក្នុងតម្លៃ ៩៩៩យ័ន ឬស្មើប្រមាណ ១៥៣ដុល្លារអាមេរិក។

ចិន៖ លោក ដូណាល់ ត្រាំ បានប្រែក្លាយទៅជារូបសំណាកព្រះពុទ្ធកម្ពស់ ១៦សង់ទីម៉ែត្រ និងត្រូវបានដល់លក់នៅលើវេបសាយចិន Taobao ក្នុងតម្លៃ ៩៩៩យ័ន ឬស្មើប្រមាណ ១៥៣ដុល្លារអាមេរិក ខណៈរូបសំណាកខ្នាតធំកម្ពស់ ៤៦សង់ទីម៉ែត្រ ដាក់លក់ក្នុងតម្លៃ ៣,៩៩៩យ័ន ឬស្មើប្រមាណ ៦១៤ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបសំណាក ដែលមានមុខមាត់ដូចអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានដាក់លក់ដោយអមជាមួយពាក្យស្លោកថា « Make your company great again! ឬ ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកអស្ចារ្យម្ដងទៀត!» ដែលស្រដៀងទៅនឹងពាក្យស្លោកដែលលោក ត្រាំ ឧស្សហ៍ប្រើគឺ «Make america great again!ឬ ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត!»។

ការសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍អំពីផលិតផលនេះជាលើកដំបូង ហើយអ្នកលក់មួយរូបនៅឯទីក្រុង Xiamen ខេត្ដ Fujian បានឲ្យដឹងដែរថា រូបសំណាកជាច្រើនក្នុងចំណោមរូបសំណាកទាំង ១០០ ដែលបានផលិត មកទល់ពេលនេះលក់ដាច់អស់ហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
រូបសំណាកលោក ត្រាំ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T