គួរឱ្យអាណិត! តារាជើងចាស់ទាំងបីរូបនេះ មានជីវភាពខ្វះខាតហើយ មានជំងឺប្រចាំកាយទៀត

//s9.kh1.co/b7/b796d3ab7b49eb6b69b6ce95841da78f69f3d0a2.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គួរឱ្យអាណិតអាសូរ តារាជើងចាស់ទាំងបីរូបនេះ មានជីវភាពរស់នៅខ្វះខាតមុខក្រោយ ហើយថែមទាំងមានជំងឺប្រចាំកាយទៀត

កម្សាន្ត៖ បើយោងតាមហ្វេសប៊ុកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភអង្ករ និងថវិកា "មូលនិធិសិល្បករចាស់ជរា" នៅថ្ងៃនេះផងដែរ បានបង្ហោះព័ត៌មានមួយទាក់ទងនឹងតារាជើងចាស់បីរូប ដែលមានជីវភាពយ៉ាប់យឺនតោកយ៉ាក​ ហើយថែមទាំងមានជំងឺប្រចាំកាយថែមទៀត។ យ៉ាងណា តារាទាំងបីរូបនេះ ក៏ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចសប្បុរសជន ចូលរួមឧបត្ថម្ភផងដែរ រួមមាន៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភជាថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ និង អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី បានចូលរួមឧបត្ថម្ភជាថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាទាំងបីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក យាយអឿន 

ពុកម៉ែបងប្អូនប្រាកជជាស្គាល់យ៉ាងច្បាស់ហើយ​ លោកយាយ អឿន ដែលបាត់មុខពីវិថីសិល្បៈយ៉ាងយូរគួរជាទីកត់សម្គាល់ ដែលតារាកំប្លែងរូបនេះ ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាកំប្លែងមានវោហារស័ព្ទមិនចេះរីងស្ងួត ដែលតែងមានមុខបង្ហាញខ្លួននៅក្នុងការសម្តែងរបស់ក្រុមកំប្លែងនាយក្រឹមនោះ។ គួរបញ្ជាក់ផងដែរ តារាកំប្លែងចាស់រូបនេះ  មានជីវភាពពិបាក ហើយថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។ គួរបញ្ជាក់ផងដែរថា លោកយាយ អឿន មានជំងឺសន្លាក់ និងបេះដូង។

លោកយាយ អឿន
លោកយាយ អឿន
លោក​យាយ អឿន
លោក​យាយ អឿន

២.​លោកតា នូ ស៊ិប

លោកតា នូ ស៊ិប គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលបានដើរលើវិថីសិល្បៈជាតារាចម្រៀង ក្នុងជំនាន់ជាមួយលោក សុះ ម៉ត់ អ៊ឹង ណារី និងលោកតា ស៊ិន ស៊ីសាមុត។ ក្នុងនោះដែរ លោកតា នូ ស៊ិប បានចាប់អាជីពជាតារាចម្រៀងឡើងវិញ ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះពីរបរប្រល័យពូជសាសន៍ ប៉ុល ពត ដំបូងនៅខេត្តកំពង់ធំ ក្រោយមកផ្លាស់ទៅភ្នំពេញ។ ដោយឡែក មកទល់សព្វថ្ងៃនេះ លោកតា នូ ស៊ិប មានអាយុកាន់តែចាស់ ហើយថែមទាំងមានជំងឺជាប់ខ្លួនថែមទៀត។ ក្នុងនោះដែរ លោកតា នូ ស៊ិប មានជំងឺសរសៃរមួល និងជីវភាពខ្វះខាត។

លោកតា នូ ស៊ិប
លោកតា នូ ស៊ិប
លោកតា នូ ស៊ិប
លោកតា នូ ស៊ិប

៣. លោក​យាយ ហៃ 

លោកយាយ ហៃ ក៏ជាតារាសម្តែងជើងចាស់មួយរូបផងដែរ ដែលមានជំងឺប្រចាំកាយ ដោយ លោកយាយ មានជំងឺដើរមិនរួច និងជីវភាពខ្វះខាត។ 

លោក​យាយ ហៃ
លោក​យាយ ហៃ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T