Apple ប្តឹងអតីតបុគ្គលិកផ្នែករចនាផលិតផល ពីបទលួចទម្លាយរឿងសម្ងាត់ទៅឱ្យខាងសារព័ត៌មាន

//s9.kh1.co/d4/d44e7d5b4b246f7a92bfe6ce6b2cbbd36e2f2375.jpg
បច្ចេកវិទ្យា

 ១២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សខ្លះនៅសុខៗមិនចង់ ចង់ឱ្យគេប្តឹងរករឿង

បរទេស៖ Apple និយាយថាអតីតបុគ្គលិកផ្នែករចនាផលិតផលម្នាក់ បានលួចព័ត៌មានអំពីផលិតផល hardware លក្ខណៈពិសេសដែលមិនទាន់ប្រកាស និងផែនការនាពេលអនាគត ហើយទម្លាយព័ត៌មានទាំងនោះទៅអ្នកសារព័ត៌មាន ដោយការធ្វើបែបនេះគឺរំលោភគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន និងច្បាប់សម្ងាត់ពាណិជ្ជកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងពាក្យបណ្តឹង ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅតុលាការអាមេរិកនៃតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Apple បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងអតីតនិយោជិកម្នាក់ឈ្មោះថា Simon Lancaster និងអ្នកកាសែតដែលមិនបញ្ចេញឈ្មោះម្នាក់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានចោទប្រកាន់លោក Lancaster ថាបានប្រើប្រាស់សិទ្ធិរបស់លោកនៅក្រុមហ៊ុន ដើម្បីទាញយកព័ត៌មានសម្ងាត់ និងចូលរួមការប្រជុំនានាដើម្បីយកព័ត៌មានបញ្ជូនទៅអ្នកកាសែតម្នាក់នេះ។ Apple បាននិយាយថាលោក Lancaster បានចូលរួមការប្រជុំចុងក្រោយមួយរបស់លោកនៅក្រុមហ៊ុនដែលនិយាយពីគម្រោង “Project X” បើទោះបីជាលោកបានដាក់ពាក្យលាលែងការងាររួចទៅហើយក្តី ហើយទោះបីជាត្រូវអ្នកដទៃប្រាប់មិនឱ្យចូលរួមក៏ដោយ។ មុននេះសារព័ត៌មាន Apple Insider បានចុះផ្សាយព័ត៌មាននេះ។

Lancaster មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ផលិតផលដែល Lancaster ធ្វើការជាមួយ ដែលបានដាក់នៅលើ LinkedIn page របស់លោក
ផលិតផលដែល Lancaster ធ្វើការជាមួយ ដែលបានដាក់នៅលើ LinkedIn page របស់លោក

បណ្តឹងរបស់ក្រុមហ៊ុន Apple គឺជាឧទាហរណ៍ចុងក្រោយនៃការដែលក្រុមហ៊ុនព្យាយាមការពារផែនការផលិតផលសម្ងាត់របស់ខ្លួន។ ការរក្សាសម្ងាត់ គឺជាផ្នែកមួយនៃវប្បធម៌របស់ Apple តាំងពីឆ្នាំដែលខ្លួនចាប់ផ្តើមដំបូងៗមកម្ល៉េះ។

តែការរឹតបន្តឹងមិនឱ្យមានការលេចធ្លាយនេះ វាដូចជាពិបាកបន្តិចសម្រាប់ Apple ដោយសារតែកន្លែងចែកចាយ និងទីតាំងការិយាល័យមានចំនួនច្រើនលើសលប់នៅទូទាំងពិភពលោក ជាមួយនឹងបុគ្គលិកជាង147,000នាក់រាប់ត្រឹមខែកញ្ញាឆ្នាំមុននេះ ដែលវាគឺមិនអាចធានាការមិនលេចធ្លាយបាន100%នោះទេ។

ក្រុមហ៊ុន Apple បាននិយាយថា Lancaster នៅតែជាការគំរាមកំហែងមួយ ដោយនិយាយថាខ្លួនមិនបានដឹងថាតើ Lancaster បានដឹងព័ត៌មានអ្វីខ្លះនោះទេ។

ក្រុមហ៊ុនបានប្តឹងទាមទារសំណងសម្រាប់ការខូចខាតនិងប្រាក់សងជំងឺចិត្ត ក៏ដូចជាសេចក្តីបង្គាប់ហាមឃាត់ផងដែរ។ ក្រុមហ៊ុនបានស្នើសុំឱ្យមានការជំនុំជម្រះក្តីដោយមានគណៈវិនិច្ឆ័យ៕

ទីស្នាក់ការធំរបស់ Apple
ទីស្នាក់ការធំរបស់ Apple
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T