ពិតជាក្តុកក្តួល ក្រោយឮស្វាមី កែវ ចាន់និមល និយាយទៅកូនស្រី​ ខណៈកំពុងសម្រាកព្យាបាល (មានវីដេអូ)

//s9.kh1.co/b8/b87f05c7cd742237856c63d999694529ef93480e.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្នុងអំឡុងធ្វើចត្តាឡីស័ក លោក សូវ៉ាត សីលា ស្វាមីពិធីការិនី កែវ ចាន់និមល បានបង្ហាញវីដេអូ ដោយនិយាយបែបនេះទៅកាន់កូនស្រី

រាជធានីភ្នំពេញ ៖ ក្រោយពី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើពិធីការិនីប្រចាំផលិតកម្មហង្សមាស អ្នកនាង កែវ ចាន់និមល និងក្រុមគ្រួសាររួចមក ពេលនេះ អ្នកទាំងបី កំពុងស្នាក់នៅសណ្ឋាគារ The Great Duke ដើម្បីព្យាបាលជំងឺកូវីដ១៩នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ជឿជាក់ថាវាប្រាកដជា ពេលវេលាដ៏លំបាកមួយរបស់ អ្នកដែលត្រូវបានតេស្តវិជ្ជមាន ហើយត្រូវនៅទីនោះដើម្បីរងចាំការព្យាបាល ឲ្យជាសះស្បើយ លើសពីនេះទៅទៀត ក៏ប្រាកដថា សម្រាប់ក្មេងៗរឹតតែពិបាកទទួលយកថែមទៀត ព្រោះពួកគេត្រូវនៅតែទីនោះ ផ្លាស់ប្តូរទម្លាប់រស់នៅពី ធ្លាប់រត់លេងសប្បាយសេរីភាព មកនៅមួយកន្លែងក្នុងបន្ទប់បិទជិតយ៉ាងដូច្នេះ។ 

តែយ៉ាងណាវិញ ប្រសិនបើយើង ក្រឡេកទៅមើលពី វីដេអូរបស់ លោក សាវ៉ាត់ សីលា ស្វាមីពិធីការិនីរូបនេះ យើងនឹងដឹងយ៉ាងច្បាស់ថា តាមរយៈវីដេអូខ្លីមួយដោយពោលពាក្យគួរឲ្យស្រណោះ មើលទៅវាពិតជា គួរឲ្យក្តុកក្តួលខ្លាំងណាស់ ពេលដែលឃើញ កូនស្រីរបស់ខ្លួនត្រូវមកស្ថិតនៅក្នុងស្ថានភាពបែបនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងនាមជាលោកប៉ា បានត្រឹមតែនិយាយលើកទឹកចិត្តកូនតែប៉ុណ្ណោះ ក្នុងនោះលោកបាននិយាយថា ៖

អូនអូខេនៅ? អត់អីទេ ប៉ុន្មានថ្ងៃទៀតយើងបានទៅផ្ទះវិញហើយ ៕

លោក សាវ៉ាត់ សីលា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាព និងវីដេអូខាងក្រោម ៖

លោក សាវ៉ាត សីលា និងកូនស្រី
លោក សាវ៉ាត សីលា និងកូនស្រី
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារ
រូបភាព
រូបភាព
វីដេអូ
វីដេអូ
កែវ ចាន់និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T