ចេះអី ចេះ​​​​​​​​​​យ៉ាងនេះ! សុនកអនាថាមួយក្បាល ដើរចូលក្នុងពេទ្យសត្វដោយខ្លួនឯង លុះពេទ្យពិនិត្យឃើញកើតមហារីក ក៏ជួយព្យាបាលតែម្ដង (មានវីដេអូ)

//s9.kh1.co/14/14c06771381a7d9a2af2e0122e96913f0e287e8d.jpg
សង្គម

 ១២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សុនកអនាថាមួយក្បាល ដែលបានដើរចូលក្នុងគ្លីនិកពេទ្យសត្វមួយកន្លែងក្នុងប្រទេសប្រេស៊ីល ពេលនេះកំពុងស្ថិតក្រោមការមើលថែយ៉ាងចិត្ដទុកដាក់ដោយគ្រូពេទ្យម្នាក់។

ប្រេស៊ីល៖ សុនកអនាថាមួយក្បាល ដែលបានដើរចូលក្នុងគ្លីនិកពេទ្យសត្វមួយកន្លែងក្នុងប្រទេសប្រេស៊ីល ពេលនេះកំពុងស្ថិតក្រោមការមើលថែយ៉ាងចិត្ដទុកដាក់ដោយគ្រូពេទ្យម្នាក់ បន្ទាប់ពីទទួលបានការព្យាបាលជំងឺមហារីកសាច់ដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខណៈពេលអតិថិជនជាប្ដីប្រពន្ធពីរនាក់ កំពុងអង្គុយរង់ចាំដើម្បីព្យាបាលសត្វចិញ្ចឹមរបស់ពួកគេ ក៏ស្រាប់តែមានសុនកមួយក្បាលបានលបចូលទៅក្នុងអូហ្វីសពេទ្យសត្វដែរ ដែលស្ថិតក្នុងតំបន់ Juazseiro do Norte នៃរដ្ឋ Ceará

ពេលសុនកចូលគ្លីនិកដំបូង
ពេលសុនកចូលគ្លីនិកដំបូង

ខណៈនោះ អ្នកស្រី Dayse Silva ដែលជាគ្រូពេទ្យមួយរូបនៃគ្លីនិក ក៏ដើរសំដៅទៅរកសុនក និងបានអង្គុយចុះ ដើម្បីពិនិត្យមើលជុំវិញខ្លួនវាភ្លាមៗ។ ដំបូងឡើយ គាត់មើលឃើញថាក្រញាំជើងរបស់វាមានដំបៅ បន្ទាប់ពីវាបានស្វាគមន៍ដោយប្រើក្រញាំជើង និងគ្រវីកន្ទុយ។ ប៉ុន្ដែការត្រួតពិនិត្យបន្ថែមបានបង្ហាញថា វាមានសាច់ដុំដុះចេញពីប្រដាប់បន្ដពូជរបស់វា ដែលតម្រូវឲ្យធ្វើឲ្យការព្យាបាលដោយប្រើគីមី។

ពេលសុនកចូលគ្លីនិកដំបូង
ពេលសុនកចូលគ្លីនិកដំបូង

ក្រោយការព្យាបាលលើកទីមួយ អ្នកគ្រូពេទ្យ Silva បាននិយាយថា៖

ពេលនេះ វាល្អប្រសើណាស់ វាខុសប្លែកពីពេលមកដល់គ្លីនិកដំបូង។ វាលែងមានឈាម និងអាការឈឺចាប់ទៀតហើយ វាមានប្រតិកម្មល្អចំពោះវគ្គព្យាបាលដោយគីមីលើកដំបូង ហើយយើងនឹងវាយតម្លៃចំពោះនីតិវិធីថ្មីនីមួយៗ ដើម្បីដឹងថា តើវានឹងត្រូវការការព្យាបាលប៉ុន្មានដងទៀត។

អ្នកគ្រូពេទ្យ Silva

យ៉ាងណាមិញ សុនកមួយក្បាលនេះ មិនត្រឹមតែត្រូវអ្នកស្រី Silva ជួយព្យាបាល និងមើលថែយ៉ាងយកចិត្ដទុកដាក់ប៉ុណ្ណោះទេ អ្នកស្រីក៏ទទួលវាឲ្យចូលរស់នៅក្នុងផ្ទះជាមួយ និងនាំទៅព្យាបាលនៅគ្លីនិករៀងរាល់ថ្ងៃផងដែរ។

សុនក
សុនក

ទន្ទឹមនឹងនេះ ខាងគ្លីនិកក៏ទទួលបានការហៅទូរសព្ទពីអ្នកស្រុក ដែលចាប់អារម្មណ៍ចង់យកសុនកនេះទៅចិញ្ចឹម ប៉ុន្ដែពុំមាននរណាម្នាក់មកដល់គ្លីនិកផ្ទាល់ ដើម្បីបំពេញឯកសារនាំវាទៅនោះទេ។

តែទោះជាយ៉ាងណា ខាងគ្លីនិកក៏បានធ្វើការរៃអង្គាសប្រាក់តាមអ៊ីនធឺណេត ដើម្បីចំណាយលើការថែទាំងសុនកផងដែរ ដោយទទួលបានប្រាក់លើសពីគោលដៅចំនួន ៧១៣ដុល្លារអាមេរិកឯណោះ៕

សូមស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T