លទ្ធផលតេស្តកូវីដ១៩លើកទី១ ប៉ាច គីមមួយ បានចេញជាផ្លូវការហើយ

//s9.kh1.co/ec/ecd0111c5bb241366fd823d980a62f14bcd7f08c.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីមានការផ្ទុះការឆ្លងវីរុសប្រភេទនេះទៅលើតារាចម្រៀងមួយចំនួននៅ ក្នុងផលិតកម្មរស្មីហង្សមាសរួចមក ប៉ាច គីមមួយ បានបង្ហាញពីលទ្ធផលការធ្វើតេស្តកូវីដ១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប៉ាច គីមមួយ បានធ្វើតេស្តកូវីដ១៩រួចហើយ ដោយបានទទួលលទ្ធផលរួចហើយដែរ ក្រោយពីមានការផ្ទុះការឆ្លងវីរុសប្រភេទនេះទៅលើតារាចម្រៀងមួយចំនួននៅក្នុងផលិតកម្មរស្មីហង្សមាសរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះបានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លទ្ធផលតេស្តកូវីដ១៩លើកទី១គឺអវិជ្ជមាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ការធ្វើចត្តាឡីស័កគឺតែបន្តរហូតដល់គ្រប់១៤ថ្ងៃនិង ឈានដល់ថ្ងៃធ្វើតេស្តជាលើកទី២ទៀតផងដែរ។

ជាចុងក្រោយ ប៉ាច គីមមួយ ក៏បានថ្លែងអរគុណដល់ហ្វេនៗ ដែលតែងតែបារម្ភនឹងយកចិត្តទុកដាក់ចំពោះខ្លួនផងដែរ ហើយ កញ្ញាក៏សូមអភ័យទោសផងដែរដែលមិនបានឆ្លើយតបទៅអ្នកទាំងអស់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
ប៉ាច គីមមួយ 
សារដែល ប៉ាច គីមមួយ បានបង្ហោះ
សារដែល ប៉ាច គីមមួយ បានបង្ហោះ
ប៉ាច គីមមួយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T