YouTube លុបចោលវីដេអូចំនួន៣០,០០០ ដែលចែកចាយព័ត៌មានមិនពិត អំពីវ៉ាក់សាំងកូវីដ-១៩

//s9.kh1.co/79/7930fae4a4b7888f7adabf45bf81614bcce77db6.jpeg
បច្ចេកវិទ្យា

 ១២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ព័ត៌មានមិនពិតបានក្លាយជាបញ្ហាមួយ នៅពេលដែលចាក់វ៉ាក់សាំងកើនឡើង

បរទេស៖ គេហទំព័រ YouTube បានដកចោលវីដេអូចំនួន30,000 ដែលបានចែករំលែកព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ-19 នេះបើយោងតាម Axios។ ព័ត៌មានលម្អិតពីការលុបវីដេអូចេញត្រូវបានចេញក្រោយ6ខែ បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពគោលការណ៍របស់ខ្លួនជាលើកដំបូង ដើម្បីដោះស្រាយព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែតុលា YouTube មានគោលការណ៍ទូទៅប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងមេរោគកូរ៉ូណា ប៉ុន្តែវាមិនបានផ្តោតជាពិសេសទៅលើវ៉ាក់សាំងទេ។ យោងតាមគេហទំព័រ Axios បានឱ្យដឹងថា ក្រុមហ៊ុនបានដកយកវីដេអូជាង800,000 ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីវីរុសនេះចាប់តាំងពីខែកុម្ភៈឆ្នាំមុន។

ប៉ុន្តែនៅពេលដែលការចាក់វ៉ាក់សាំងបានកើនឡើង បញ្ហានៃការផ្សាយព័ត៌មានមិនពិតបានក្លាយជារឿងបន្ទាន់សម្រាប់ YouTube។ ហ្វេសប៊ុកនិងធ្វីតធើក៏បានពង្រីកគោលការណ៍របស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង នៅក្នុងប៉ុន្មានខែថ្មីៗនេះដែរ។ ប៉ុន្តែ YouTube មិនដូចជាហ្វេសប៊ុកទេ ដែលហ្វេសប៊ុកបានប្រកាសផែនការទប់ស្កាត់ព័ត៌មានមិនពិតអំពីវ៉ាក់សាំងទាំងអស់ ចំណែកគោលនយោបាយរបស់ YouTube វិញគ្រាន់តែសំដៅលើការអះអាងជាក់លាក់ណាមួយទាក់ទងនឹងវ៉ាក់សាំង COVID-19 ដែលផ្ទុយពីការណែនាំផ្លូវការរបស់អង្គការសុខភាពពិភពលោក និងអាជ្ញាធរដទៃទៀតតែប៉ុណ្ណោះ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T