យោធិន​​ម្នាក់​​ឆ្លង​​កូវីដ​១៩ បើទោះ​ធ្លាប់​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​​បាន​១​លើក​រួច​ហើយ​ក្ដី​​

//s9.kh1.co/d9/d9e2430edad5029610cbd6a129d645a03cd8a9fe.png
សង្គម

 ១២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

យោធិនម្នាក់ឆ្លងកូវីដ-​១៩ បើទោះបីគាត់ធ្លាប់ចាក់វ៉ាក់សាំងស៊ីណូហ្វាមបាន១លើករួចហើយក្ដី​

តាមលិខិតរបស់អគ្គបញ្ជាការដ្ឋានខុទ្ទកាល័យ ដែលបានចេញផ្សាយដោយឯកឧត្ដម ខៀវ កាញារីទ្ធ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថាព្រិន្ទបាលទោឈ្មោះ លី ចាន់ សុវណ្ណបញ្ញា អាយុ ២៤ ឆ្នាំ ត្រូវបាន​រកឃើញមាន​​វិជ្ជមាន​ជំងឺកូវីដ-១៩ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមការបញ្ជាក់របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ បានឲ្យដឹងថាព្រិន្ទបាលទោខាងលើ ក៏ធ្លាប់​បាន​ចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី១រួចម្ដងមកហើយ កាលពីកំឡុងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ តែលោកពុំទាន់​បានចាក់វ៉ាក់សាំងលើកទី ២ នៅឡើយទេ។ យោធិនខាងលើត្រូវបានគេទម្លាយឲ្យដឹងថា លោកគឺជាកូនប្រសាររបស់​គ្រូពេទ្យម្នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩ នៅអ្នកលឿង៕

ផុសរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ
ផុសរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T