សុខ រ៉ាស៊ី សន្យាធ្វើរឿងមួយនេះមុនគេបង្អស់ បើក្រុមគ្រួសារ កែវ ចាន់និមល ជាសះស្បើយពីជំងឺកូវីដ១៩​

//s9.kh1.co/49/4924bdf007e38514df5bdbe2da434afd0e674b0d.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រ៉ាស៊ី សន្យាធ្វើរឿងមួយនេះមុនគេបង្អស់ បន្ទាប់ពីក្រុមគ្រួសារ កែវ ចាន់និមល ជាសះស្បើយពីជំងឺកូវីដ១៩​

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីទទួលដំណឹងថា ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ហង្សមាស កែវ ចាន់និមល ឆ្លងមេរោគកូវីដ១៩ ភ្លាមៗនោះមានការភ្ញាក់ផ្អើលដល់មហាជនស្ទើរតែពេញផ្ទៃទាំងប្រទេស។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយភ្លាមៗនោះរហូតមកដល់ពេលនេះនៅតែឃើញមាន បងប្អូនមិត្តអ្នកលេងបណ្តាញសង្គមគ្រប់ទិសទី រួមទាំងមិត្តសិល្បៈករ សិល្បការិនីជាច្រើនបានចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងបង្ហោះសារជូនពរដល់ក្រុមគ្រួសាររបស់អ្នកនាង កែវ ចាន់និមល ឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ។

ទន្ទឹមនឹងនេះផងដែរ ពិធីកររួមដំបូលក្រុមហ៊ុនតែមួយគឺលោក សុខ រ៉ាស៊ី ក៏បានបង្ហោះរូបភាពជាមួយគ្រួសារអ្នកនាង កែវ ចាន់និមល ដោយសរសេរប៉ុន្មានឃ្លាយ៉ាងចាក់ដោតអារម្មណ៍យ៉ាងដូច្នេះថា «ទំហំទឹកចិត្តដែលបង ស្រលាញ់រាប់អាន ជាមួយប្អូនវាមានគុណតម្លៃធំធេងណាស់ ជូនពរបងឆាប់ជាណា បងប្រុសដ៏រឹងមាំរបស់ប្អូន!  ពេលបងជាសះស្បើយ អាចមកផ្ទះបាន ប្អូនសន្យាថា ប្អូនជាមនុស្សទីមួយ ដែលបើកឡានទៅទទួលបងមកផ្ទះវិញ»

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើតេស្តកូវីដ១៩ លើកទី១ គឺមានតារាប្រុសស្រីប្រចាំក្រុមហ៊ុនហង្សមាស ដែលរកឃើញលទ្ធផលវិជ្ជមានរួមមានដូចជា កែវ ចាន់និមល, ណុប បាយ៉ារិទ្ធ, សុគន្ធ និសា, វី ឌីណែត រួមទាំងផលិតករ និងអ្នកនិពន្ធបទភ្លេងផងដែរ។ ហើយក្រៅពីនេះក៏មានតារាៗជាច្រើន និងក្រុមការងារផ្សេងទៀតកំពុងបន្តធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃ មុនពេលធ្វើតេស្តកូវីដ១៩ ជាលើកទី២៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ​៖

សុខ រ៉ាស៊ី
សុខ រ៉ាស៊ី
កែវ ចាន់និមល
កែវ ចាន់និមល
សុខ រ៉ាស៊ី និងកែវ ចាន់និមល
សុខ រ៉ាស៊ី និងកែវ ចាន់និមល
សុខ រ៉ាស៊ី និងគ្រួសាររបស់អ្នកនាង កែវ ចាន់និមល
សុខ រ៉ាស៊ី និងគ្រួសាររបស់អ្នកនាង កែវ ចាន់និមល
កែវ ចាន់និមល និងស្វាមី
កែវ ចាន់និមល និងស្វាមី
សារដែល សុខ រ៉ាស៊ី បានបង្ហោះជូនពរ និងសន្យាជាមួយគ្រួសារ កែវ ចាន់និមល
សារដែល សុខ រ៉ាស៊ី បានបង្ហោះជូនពរ និងសន្យាជាមួយគ្រួសារ កែវ ចាន់និមល
កែវ ចាន់និមលរ៉ាស៊ី
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T