អង្គការណាសាជឿជាក់ថា បឹងមួយក្នុងប្រទេស​តំបន់មជ្ឈិមបូព៌ា អាច​​ជាតម្រុយ​​ទៅនឹងទម្រង់ជីវិត​លើភព​អង្គារ

//s9.kh1.co/26/269416279d058e7f480cb774d726082626005a33.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អង្គការណាសាបានប្រកាសថា អាថ៌កំបាំងនៃ​ទម្រង់ជីវិតបុរាណនៅលើភពព្រះអង្គារ អាចនឹងត្រូវបានរកឃើញនៅក្នុងបឹង​ Salda ប្រទេសតួកគី

បរទេស៖ អង្គការណាសាបានប្រកាសថា អាថ៌កំបាំងនៃ​ទម្រង់ជីវិតបុរាណនៅលើភពព្រះអង្គារ អាចនឹងត្រូវបានរកឃើញនៅក្នុងបឹងមួយឈ្មោះថា​ Salda នាប្រទេសតួកគី តាមរយៈការសិក្សាប្រៀបធៀបទៅលើបណ្តុំកម្ទេចកំណនៃសារធាតុរ៉ែខនិចរបស់វា ទៅនឹងសំណាកផ្សេងៗ ដែលគេបានរកឃើញនៅលើភព​ក្រហម (ភពព្រះអង្គារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រណ្តៅ​អាចម៍ផ្កាយ Jezero Crater ដែលជាកន្លែងរបស់​យាន​ស្រាវស្រាវ Perseverance ​ចុះចត ត្រូវ​គេជឿជាក់ថា វាធ្លាប់បានជន់លិចទៅដោយទឹករាវ។ យ៉ាងណាមិញ ព័ត៌មានដែលប្រមូលបានពីបឹង Salda នឹងអាចជួយអ្នកជំនាញស្វែងរកដាន​ផូស៊ីលនៃទម្រង់ជីវិតរបស់ពពួក​មីក្រុប ​នៅក្នុងសណ្ឋានដីបាតបឹងនៅលើ​ភពអង្គារ ថាតើវាអាចមានពិតមែន ឬក៏យ៉ាងណា។

គួរឱ្យដឹងដែរថា ក្រុមអ្នកជំនាញក៏នឹងធ្វើការប្រៀបធៀបកម្ទេចកំណប្រមូលបានពីបឹង Salda ជាមួយនឹងពពួកសារធាតុរ៉ែកាបូណាត ដែលត្រូវបានរកឃើញមាត់រណ្តៅ​អាចម៍ផ្កាយ Jezero Crater ។ ដោយឡែក គំរូថ្មដែលគេខួងបាននៅលើផ្ទៃភពអង្គារ នឹងត្រូវ​រក្សាទុកនៅលើភពនេះបណ្តោះអាសន្ន ហើយគេនិងបញ្ជូនវាមកផែនដីតាមរយៈបេសកកម្ម​អវកាសចំនួនពីរនាពេលអនាគត ដែលអាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០៣១៕

អ្នកវិទ្យាសាស្រ្តនិយាយថា សារធាតុដែលរកបាននៅក្បែរបឹង គឺមានលក្ខណៈ​ប្រហាក់ប្រហែលគ្នា ទៅសារធាតុរកបាននៅភពអង្គារ
អ្នកវិទ្យាសាស្រ្តនិយាយថា សារធាតុដែលរកបាននៅក្បែរបឹង គឺមានលក្ខណៈ​ប្រហាក់ប្រហែលគ្នា ទៅសារធាតុរកបាននៅភពអង្គារ
យាន​ស្រាវស្រាវ Perseverance របស់ណាសា
យាន​ស្រាវស្រាវ Perseverance របស់ណាសា
អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងអាចរកឃើញពីអាថ៌កំបាំងនៃទម្រង់ជីវិតនានាលើភពព្រះអង្គារ
អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងអាចរកឃើញពីអាថ៌កំបាំងនៃទម្រង់ជីវិតនានាលើភពព្រះអង្គារ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T