នៅចាំកាសែតខ្សែអាត់ចាស់ៗទេ? អ្នកបង្កើតកាសែតខ្សែអាត់សំឡេងដំបូង ស្លាប់ក្នុងអាយុ94ឆ្នាំ

//s9.kh1.co/32/326df0535c1ee0524052731eb0d92bdcdc5436ca.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាសែតខ្សែអាត់ដែលកាលនៅពីក្មេងមានមនុស្សមិនតិចទេ យកខ្មៅដៃខួងរន្ធវាលេង

បរទេស៖ លោក Lou Ottens វិស្វករជនជាតិហូឡង់ដែលជាអ្នកបង្កើតកាសែតខ្សែអាត់ បានទទួលមរណភាពក្នុងអាយុ 94ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែតខ្សែអាត់សំឡេងប្រមាណ100ពាន់លាន ត្រូវបានដាក់លក់នៅជុំវិញពិភពលោកចាប់តាំងពីវាត្រូវបានគេណែនាំនៅទសវត្សឆ្នាំ1960មក។

ក្រុមគ្រួសាររបស់លោក បានប្រកាសនៅថ្ងៃអង្គារនេះថា វិស្វកររូបនេះបានស្លាប់នៅឯស្រុកកំណើតរបស់គាត់គឺភូមិ Duizel ប្រទេសហូឡង់ នៅថ្ងៃទី6 ខែមីនា ឆ្នាំ2021។

លោក Ottens បានក្លាយជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលរបស់ Philips ក្នុងឆ្នាំ1960 ហើយជាកន្លែងដែលគាត់និងក្រុមរបស់គាត់បានបង្កើតកាសែតខ្សែអាត់។

នៅឆ្នាំ1963 កាសែតខ្សែអាត់ត្រូវបានបង្ហាញនៅឯពិព័រណ៍អេឡិចត្រូនិចនៃវិទ្យុប៊ែរឡាំង ដែលវាក៏បានល្បីល្បាញទូទាំងពិភពលោក។

លោកតា Lou Ottens
លោកតា Lou Ottens

លោក Ottens បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Philips និងក្រុមហ៊ុនសូនី ដែលបានឃើញគំរូកាសែតរបស់គាត់ បន្ទាប់ពីក្រុមហ៊ុនជប៉ុនមួយចំនួនបានផលិតកាសែតខ្សែអាត់ដែលស្រដៀងគ្នានេះដែរ។

គួរបញ្ចាក់ផងដែរថា លោក Ottens ក៏បានចូលរួមក្នុងការអភិវឌ្ឍថាស CD ដែរ ហើយជាង200ពាន់លានឌីសត្រូវបានលក់ទូទាំងពិភពលោកផងដែរមកដល់ពេលនេះ៕

កាសែតខ្សែអាត់
កាសែតខ្សែអាត់
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T