រ៉េត សូ៊ហ្សាណា សម្រក់ទឹកភ្នែកយ៉ាងសស្រាក់ រៀបរាប់រឿងត្រូវគេរិះគន់ជាន់ពន្លិចកន្លងមក (មានវីដេអូ)

//s9.kh1.co/6b/6b4ae5abdd8afe4ad04a23fc5c281fca8be92d48.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនធ្លាប់ដឹង ការវាយប្រហារជាមតិរិះគន់ជាន់ពន្លិចតាមប្រព័ន្ធសង្គម បានវាយប្រហារទឹកចិត្ត តារាចម្រៀង រ៉េត សូហ្សាណា ដល់ថ្នាក់នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ការបញ្ចេញមតិ ជាសេរីភាពរបស់មនុស្សគ្រប់គ្នា ហើយទៀតសោត មនុស្សម្នាក់ៗមានសិទ្ធិ ក្នុងការបញ្ចេញមតិទៅកាន់សាធារណៈ។ ជាមួយគ្នានេះ ការបញ្ចេញមតិខ្លះអាចជា កម្លាំងទឹកចិត្តជំរុញឲ្យយើងបន្ត តែខណៈនោះ ការបញ្ចេញមតិខ្លះ ក៏អាចធ្វើឲ្យទឹកចិត្ត ទំហំតស៊ូរបស់មនុស្សម្នាក់ត្រូវបញ្ចប់ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ក៏បានជួបប្រទះរឿងនេះផងដែរ តែនោះគឺ ជាការបញ្ចេញមតិ រិះគន់បែបជាន់ពន្លិច។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ត្រូវជួបការរិះគន់ជាសាធារណៈនេះ ស្របពេលខ្លួន មានវ័យទើបតែ ១៦ឆ្នាំ។

គួរបញ្ជាក់ថា តារាចម្រៀងរូបនេះ បានទទួលមតិរិះគន់បែបរិះគន់ ពីបងប្អូនមួយចំនួន ក្រោយពេលខ្លួនបាន ចូលរួមប្រឡងចម្រៀង The Voice Cambodia រូបនាងក៏បានបន្តថា ខ្លួនទទួលការវាយប្រហារតាមរយៈការបញ្ចេញមតិក្នុងបណ្តាញសង្គមហ្វេសប៊ុក រឿងខ្លួនច្រៀងបទ ជាភាសាអង់គ្លេស មិនមែនជាភាសាខ្មែរ។ ក្រោយពេលបានអានរួច ខ្លួនចាប់ផ្តើមខ្លាចប្រឈមមុខនឹង មនុស្សក្នុងសង្គម ហើយធ្វើឲ្យអារម្មណ៍ខ្លួនក្រៀមក្រំយ៉ាងខ្លាំង ដល់ថ្នាក់គ្មានចិត្តក្លាហានក្នុង ការបើកហ្វេសប៊ុកមើលថែមទៀត ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ  តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
  តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា 
រូបភាព
រូបភាព
រ៉េត ស៊ូហ្សាណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T