មិនអស់សង្ឃឹម ទោះបាត់បង់កូន២លើកមែន Tawarit ខំប្រឹងរហូតភរិយាពរពោះកូនម្ដងទៀត

//s9.kh1.co/f1/f183faf8321297c2c998f7efffb86be69f22658f.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងប្រុស Tawarit រំភើបខ្លាំងពេលឃើញកូនក្នុងអេក្រង់អេកូ ថែមទៀត បង្ហើបរឿង បាត់បង់កូនរហូតដល់ទៅ ២លើកថែមទៀត

ថៃ៖ ពិតណាស់ ក្នុងឆ្នាំ ២០២១ នេះ សិល្បករ និងសិល្បការនី ជាច្រើនរូប សុទ្ធតែទទួលបានសមាជិកថ្មី ក្នុងនោះ តារាខ្លះក៏បាន ពរកូនក្នុងដៃរួចហើយ ហើយក៏មានមួយចំនួនទៀត ទើបនឹងសម្តែងអារម្មណ៍សែនរំភើប ពេលទទួលបានដំណឹងថា ខ្លួននឹងក្លាយជាឪពុកម្តាយគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាសម្តែងប្រុស Tawarit បានបង្ហាញរូបភាព រូបរាងកូនក្មេង លើផ្ទៃអេក្រង់របស់ម៉ាស៊ីនអេកូនផ្ទៃពោះ មិនត្រឹមតែប៉ុណ្ណោះ រូបលោក ក៏បានប្រាប់ថា រូបលោកនឹងណែនាំ សមាជិកថ្មីដល់អ្នកគាំទ្រទាំងអស់គ្នា។ លើសពីនេះទៅទៀត រូបលោក បាននិយាយថា ចាប់ពីពេលនេះទៅ ដំណើរជីវិតនេះ លែងមានគ្នាតែ២នាក់ទៀតហើយ តែផ្លាស់ប្តូរមកជា ៣នាក់វិញ។ នេះបានសបញ្ជាក់យ៉ាងច្បាស់ថា ភរិយា តារាប្រុស Tawarit កំពុងតែពពោះកូនដំបូងរបស់ខ្លួន ដែលមិនយូរទៀតទេ ពួកគេនឹងអាចឃើញមុខកូនហើយ។

គួរបញ្ជាក់ថា ទន្ទឹមនឹងដំណឹងល្អនេះ រូបលោក ក៏បានបង្ហើបបានពី ការបាត់បង់កូន២លើករួចមក ដែលស្ទើរតែធ្វើឲ្យរូបលោក និងភរិយា អស់សង្ឃឹមទៅហើយ តែរូបលោក នៅតែគិតនិងជឿជាក់ថា វានឹងអាចទៅរួច៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

 តារាប្រុស Tawarit
 តារាប្រុស Tawarit
  តារាប្រុស Tawarit
  តារាប្រុស Tawarit
  តារាប្រុស Tawarit និងភរិយា
  តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
តារាប្រុស Tawarit និងភរិយា
រូបភាព
រូបភាព
រូបភាព  
រូបភាព  
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T