ដំបូងស្មានតែ កំពុងបើកឡានលើអាកាស ដល់ដឹងការពិត ដាច់ចង្កេះហ្មង (មានវីដេអូ)

//s9.kh1.co/ff/fffa7754873a23d351f6c159f90bd990aa3edcdd.jpg
សង្គម

 ១១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបដ៏ល្បីល្បាញមួយ ដែលបានបង្ហាញពីសកម្មភាពតៃកុងឡានស្រីម្នាក់ ហាក់ដូចជាកំពុងបើកបរនៅលើអាកាស។

សហរដ្ឋអាមេរិក៖ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបដ៏ល្បីល្បាញមួយ ដែលបានបង្ហាញពីសកម្មភាពតៃកុងឡានស្រីម្នាក់ ហាក់ដូចជាកំពុងបើកបរនៅលើអាកាស អមដោយពពកក្រាស់ៗ គួរឲ្យចង់គយគន់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Hannah Colby អាយុ ២២ឆ្នាំ មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ហើយនាងត្រូវបានគេមើលឃើញថា បានអង្គុយនៅក្នុងរថយន្ដម៉ាក Jeep របស់នាង ខណៈកំពុងបើកឆ្លងកាត់ពពកពណ៌.ស ក្រា​ស់ ដោយដៃម្ខាងរបស់នាងបានដាក់ចេញទៅក្រៅ តាមមាត់បង្អួចរថយន្ដ។

ប៉ុន្ដែទោះបីមើលទៅ ហាក់ដូចជារថយន្ដនោះកំពុងស្ថិតក្នុងលំហអាកាស និងក្រាលដោយពពកពណ៌.សយ៉ាងណាក្ដី តែវាមិនមែនជាការពិតឡើយ ដោយខណៈនោះត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ នាង Hannah បានបើករថយន្ដរបស់នាងនៅលើផ្លូវហាយវ៉េ នៅលើកំពូលភ្នំ Kaleakala ស្ថិតក្នុងរដ្ឋហាវ៉ៃ ប៉ុណ្ណោះ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបរបស់នាង បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរហូតមកទល់ពេលនេះ មានអ្នកចុចមើលប្រមាណ ៧.១លានដងឯងណោះ នៅលើបណ្ដាញសង្គម Tik Tok

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
ទិដ្ឋភាពពេលនាង Hannah កំពុងបើកបររថយន្ដ
នាង Hannah ឈរថតលើរថយន្ដ
នាង Hannah ឈរថតលើរថយន្ដ
នាង Hannah ឈរថតលើរថយន្ដ
នាង Hannah ឈរថតលើរថយន្ដ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T