ចុះបិទខារ៉ាអូខេ ២ទីតាំងនេះទាំងអាធ្រាត ក្រោយដឹងថា មិនស្តាប់តាមការណែនាំរបស់ក្រសួង

//s9.kh1.co/c5/c58bf4cbff8853019b0d02cd4ff5bc8ac4a92102.jpg
សង្គម

 ១១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចុះទីដល់ទីតាំង និងឃាត់មនុស្ស ចំនួន​៣៩នាក់ ទាំងអាធ្រាត នៅក្នុងហាងខារ៉ាអូខេ យីហោទាំងពីរនេះ ដែលផ្អើនមិនស្តាប់ការណែនាំ

រាជធានីភ្នំពេញ ៖ កាលពីយប់រំលងអាធ្រាតថ្ងៃទី ១១ មីនា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះទៅបិទទីតាំង ហាងខារ៉ាអូខេ ២កន្លែងជាប់គ្នា ស្ថិតនៅ​ ស្តុ​ប​លូ​ប្រាំតាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យទី​៣ ខណ្ឌមានជ័យ មានយីហោឈ្មោះ អាត់ជួង និង នគររាជ្យ មានម្ចាស់ឈ្មោះ សៀ ដារិទ្ធ ភេទប្រុស ដែលនៅតែផ្អើន នឹងការណែនាំរបស់រដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​សាលា​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣៩​នាក់ ស្រី​ចំនួន​១៩​នាក់ និង​ភ្ញៀវ​ចំនួន​១១នាក់ ថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះ បិទអាជីវកម្មនេះ ត្រូវធ្វើឡើង ក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ ឯកឧត្តម ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ បានចុះទៅដល់ទីតាំង ហាងខារ៉ាអូខេ អាត់ជួង និង នគររាជ្យ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មនុស្សទាំង ៣៩នាក់នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រងចាំចំណាត់ការតាមនីតិវិធី៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T