យានភពអង្គារ Perseverance របស់ណាសា បានថតសំឡេងឡាស៊ែរបាញ់ថ្ម ផ្ញើមកផែនដី

//s9.kh1.co/f0/f0dd9bf467a5501191aed322fb01e3d38ea43355.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អីយ៉ា! លើកនេះ Perseverance បានថតសម្លេងឡាស៊ែរដែលខ្លួនដែលបាញ់ទៅលើថ្ម ផ្ញើរមកឱ្យយើងស្តាប់លេង

បរទេស៖ បើតាមអ្នកគ្រាំទ្រភាពយន្តវិទ្យាសាស្ត្រប្រឌិត sci-fi ប្រាកដជាគិតថាសំឡេងបាញ់ឡាស៊ែរគឺមានលក្ខណៈ «ពីវ ពីវ ពីវ» ហើយ តែយោងតាមការថតសំឡេងរបស់អង្គការណាសាពីយាន Perseverance rover នៅលើភពអង្គារ បង្ហាញថាវាមិនដូច្នេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃពុធ អង្គការណាសាបានបញ្ចេញសំឡេងថតដំបូងនៃឡាស៊ែរបាញ់ទៅលើថ្មនៅលើភពអង្គារ។ ការថតសំលេងនេះបានមកពីមីក្រូហ្វូននៅលើយាន ហើយត្រូវបានថតយកនៅថ្ងៃទី2 ខែមីនា។ 

អ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ទិន្នន័យពីឡាស៊ែរ ដែលជាផ្នែកមួយនៃឧបករណ៍ SuperCam របស់យាន ដើម្បីស្វែងយល់បន្ថែមអំពីភូគព្ភសាស្ត្រ (Geology) នៃភពអង្គារ។

ឧបករណ៍ SuperCam ត្រូវបានដំឡើងនៅលើក្បាលរបស់យាន។ ណាសាបាននិយាយថា «ការប្រើប្រាស់កាំរស្មីឡាស៊ែរនឹងជួយអ្នកស្រាវជ្រាវឱ្យរកឃើញសារធាតុរ៉ែ ដែលដៃរ៉ូប៉ូតរបស់យានមិនអាចឈោងដល់ ឬនៅតំបន់ដែលចោតពេកដែលយានមិនអាចធ្វើដំណើរទៅបាន»។ គោលដៅថ្មដែលឡាស៊ែរបានបាញ់នៅក្នុងការថតនេះ មានចម្ងាយប្រហែល10ហ្វីត (3 ម៉ែត្រ) ពីយាន។

គោលដៅឈ្មោះថា Máaz ដែលយានបាញ់ឡាស៊ែរទៅ ចម្ងាយប្រហែល10ហ្វីត (3 ម៉ែត្រ) ពីយាន
គោលដៅឈ្មោះថា Máaz ដែលយានបាញ់ឡាស៊ែរទៅ ចម្ងាយប្រហែល10ហ្វីត (3 ម៉ែត្រ) ពីយាន
រូបភាពគំរូ
រូបភាពគំរូ

យាន Perseverance របស់ណាសាបានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារ នៅតំបន់ដីក្រហូង Jezero Crater កាលពីខែកុម្ភៈ ហើយបានធ្វើរឿងជាច្រើន ចាប់តាំងពីការចុះចតរបស់វាមក រួមទាំងថតរូបភាពដំបូង ធ្វើដំណើរដំបូង និងធ្វើចលនាដៃមនុស្សយន្តរបស់វាដំបូងផងដែរ៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T