ប្លែកណាស់! ម៉ាសយ័ន្តរបស់ មាស សុខសោភា ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន

//s9.kh1.co/1c/1cb86748d0e9907b61a33d4af6460b1a8d6d27c9.png
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនាង មាស សុខសោភា ពាក់ម៉ាសយ័ន្តកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណ:ដែលកំពុងផ្ទុះជំងឺកូវីដ១៩

ភ្នំពេញ: ក្រោយមានហេតុការណ៍ដ៏កក្រើក បន្ទាប់ពីបានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានកូវីដ១៩នៅក្នុងរង្វង់សិល្ប:ជាពិសេសនៅលើរូបតារាល្បីៗជាច្រើននាក់ជាបន្តបន្ទាប់រួច ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង មាស សុខសោភា បានបង្ហោះសារមួយឃ្លា អមដោយរូបភាព៣សន្លឹក ដែលអ្នកនាង បានពាក់ម៉ាសដែលមានចារសរសេរជាយ័ន្តនៅលើផ្ទៃម៉ាសផងដែរ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជនចំពោះរូបថតរបស់អ្នកនាងផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសារដែលអ្នកនាង មាស សុខសោភា បានបង្ហោះនោះ អ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖

  អ្នកនាង មាស សុខសោភា
  អ្នកនាង មាស សុខសោភា

ស្ថិតក្នុងស្ថានការណ៏ដ៏លំបាកនៃការឆ្លងជំងឺកូវីត19 ក្នុងសហគមន៏នាពេលនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់និងការពារថែរក្សាសុខភាពអនាម័យ ត្រូវបិរភោគទឹកក្ដៅ ទឹកខ្ញី អោយបានច្រើន បើសិនជាអាចសូមនៅផ្ទះអោយបានច្រើន។ ក្នុងនាមនាងខ្ញុំជាមិត្តសិល្បមួយរូប 🙏សូមផ្ដល់ជាកំលាំងចិត្តដល់ អ្នកនាង សុគន្ធ នីសា និងមិត្តសិល្បករដទៃទៀតសូមជូនពរសុខភាពល្អ ឆាប់ជាសះស្បើយ និងតាំងចិត្តតស៊ូយកឈ្នះនិងជំងឺនេះ។ សូមបួងសួងដល់ វត្ថុស័ក្តសិទ្ធិ ទាំងអស់សូមជួយតាមថែរក្សាប្រជាជនខ្មែរនៅទូទាំងសាកលលោកនិងជូនពរ អោយបងប្អូនមានសុខភាពល្អត្រូវតស៊ូឆ្លងកាត់ស្ថានការណ៏ដ៏លំបាកមួយនេះអោយបានទាំងអស់គ្នា 🙏🙏🙏❤️❤️ #staysafe #mypeoples #love។

  អ្នកនាង មាស សុខសោភា
  អ្នកនាង មាស សុខសោភា
  អ្នកនាង មាស សុខសោភា

គួរបញ្ជាក់ផងដែរថា​ ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលមកក្នុងសហគមន៍ និងជាពិសេសក្រោយពីបានរកឃើញករណីវិជ្ជមានលើរូបតារាល្បីៗតួយ៉ាងដូចជា លោក ណុប ប៉ាយ៉ារិទ្ធិ អ្នកនាង សុគន្ធ និសា កញ្ញា វី ឌីណែត ព្រមទាំងនៅលើក្រុមគ្រួសាររបស់អ្នកនាង ចាន់ កែវនិមល រួចមក គេសង្កេតឃើញមានមិត្តរួមសិល្ប:ជាច្រើនបានបង្ហោះសារជូនពរ ផ្តល់កម្លាំងចិត្តរួមទាំងអ្នកនាង មាស សុខសោភា ផងដែរ៕

  អ្នកនាង មាស សុខសោភា
  អ្នកនាង មាស សុខសោភា
មាស សុខសោភា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T