មិនដល់ ២ ឆ្នាំផង អ្នកភ្ជាប់ Disney+ កើនដល់ ១០០ លាននាក់

//s9.kh1.co/13/135fac09a501ca2e5ae8381cc0442f769ec074da.jpeg
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កម្មវិធីសម្រាប់ទស្សនារឿងរបស់ Disney ដែលមានឈ្មោះថា Disney+ មានអ្នកភ្ជាប់ដល់ទៅ ១០០ លាននាក់...

កម្មវិធីសម្រាប់ទស្សនារឿងរបស់ Disney ដែលមានឈ្មោះថា Disney+ មានអ្នកភ្ជាប់ដល់ទៅ ១០០ លាននាក់មិនដល់រយៈពេល ២ ឆ្នាំផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងដ៏រីករាយនេះគឺត្រូវបានប្រកាសដោយ CEO ក្រុមហ៊ុន Disney គឺលោក Bob Chapek ក្នុងអំឡុងពេលប្រជុំម្ចាស់ភាគហ៊ុនទាំងអស់។ លោកបាននិយាយថា ការជោគជ័យដ៏ធំមួយនេះជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យលោកមានកម្លាំងចិត្តនឹងធ្វើវា និងបានបន្តចំណាយលុយមួយចំនួនធំដើម្បីវិនិយោគ និងអភិវឌ្ឍគម្រោងមួយនេះឲ្យកាន់តែប្រសើរឡើង។

លោក Bob Chapek
លោក Bob Chapek

លោកបានបន្ថែមទៀតថា គោលដៅរបស់ក្រុមហ៊ុនគឺនឹងដាក់ចេញនូវខ្សែភាពយន្ត ឬវីដេអូឯកសារមិនតិចជាង ១០០ ទេក្នុង ១ ឆ្នាំដែលក្នុងនោះមានដូចជា៖ Disney Animation, Disney Live Action, Marvel, Star Wars និង National Geographic។

សេវាកម្ម Disney+
សេវាកម្ម Disney+

គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២០ Disney+ មានអ្នកភ្ជាប់ដល់ទៅ ៥០លាននាក់ក្នុងរយៈពេល ៥ខែដែល Disney+ បានដាក់ឲ្យប្រើប្រាស់ដំបូងក្នុងសហរដ្ឋអាមេរិកនាចុងខែវិច្ឆិកា ឆ្នាំ២០១៩។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺត្រឹមខែកុម្ភៈ ឆ្នាំ២០២១ អ្នកប្រើប្រាស់ក៏បានកើនដល់ ៩៤.៩លាននាក់។

យ៉ាងណាមិញ គេក៏បានរំពឹងទុកដែរថា Disney+ នឹងវ៉ាដាច់ Netflix នាឆ្នាំ២០២៦ ជាមួយអ្នកប្រើប្រាស់ ២៩៤លាននាក់ ហើយគេទស្សទាយថា Netflix នឹងមានអ្នកប្រើប្រាស់ត្រឹម ២៨៦លាននាក់ប៉ុណ្ណោះ៕

Disney+ vs. Netflix 
Disney+ vs. Netflix 
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T