ហេង នរៈកក្កដា និយាយពីសុខភាពខ្លួន ក្រោយថត MV ជាមួយ វី ឌីណែត ដែលទើបនឹងឆ្លងកូវីដ១៩

//s9.kh1.co/34/348490ebf9286dd3854ad465ad43324c3350c228.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានហ្វេនបារម្ភច្រើនពេក ហេង នរៈកក្កដា បានបកស្រាយពីសុខភាពខ្លួននិង ចំពោះការថតវីដេអូបទចម្រៀង ជាមួយនឹងកញ្ញា វី ឌីណែត។

ភ្នំពេញ៖ បន្ទាប់ពីមានរឿងរ៉ាវផ្ទុះការឆ្លងវីរុសកូវីដ១៩ នៅក្នុងរង្វង់អ្នកសិល្បៈរួចមក ធ្វើ តារាសម្តែង ហេង នរៈកក្កដា បានពីស្ថានភាពសុខភាពរបស់ខ្លួន បន្ទាប់ពីបានថតវីដេអូបទចម្រៀងជាមួយកញ្ញា វី ឌីណែត ដែលជាអ្នកជំងឺកូវីដ១៩កាលពីពេលថ្មីៗនេះមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ សរសេរជាសារខ្លីមួយដើម្បីបង្ហាញទៅកាន់បងប្អូនអ្នកគាំទ្ររូបលោក នៅក្នុងបណ្តាញសង្គមថា៖

មានបងប្អូនមួយចំនួនឆាតសួរសុខទុក្ខខ្ញុំបារម្ភនឹងខ្ញុំ ដោយនៅថ្ងៃទី(២៣)ខែ(២) ឆ្នាំ២០២១ ខ្ញុំបានថតបទចំរៀងថ្មីសំរាប់ចូលឆ្នាំជាមួយនឹងប្អូនស្រី (វី ឌីណែត) រហូតមកដល់ពេលនេះថ្ងៃទី(១០) ខែ(៣) រយះពេល១៦ថ្ងៃហេីយ ខ្ញុំអត់មានអាការៈអីគួរឲ្យព្រួយបារម្ភនោះទេ គឺធម្មតាតែម្តង មិនមានការក្តៅខ្លួន ឈឺក្បាលរឺក៏មានរោគសញ្ញាអ្វីផ្សេងៗនោះទេ គឺសុខភាពរបស់ខ្ញុំគឺល្អធម្មតា អរគុណបងប្អូនដែលបានបារម្ភ ហេីយក៏សូមជូនពរដល់បងប្អូនដែលបានឆ្លងនឹងជំងឺកូវីតដ៍កាចសាហាវមួយនេះ សូមអោយឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ ដោយក្តីគោរពពីខ្ញុំបាទ កក្តដា

ហេង នរៈកក្កដា

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសម្តែងអបអរដល់លោក ហេង នរៈកក្កដា ដែរ ដែលមកដល់ខណៈពេលហើយ លោកមិនទាន់រោគសញ្ញាណាមួយ ដែលគួរឲ្យសង្ស័យនោះឡើយ  ជាងនេះទៅទៀតពួកគេក៏ជូនពរលោកឲ្យរួចផុតពីជំងឺនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែតនិង ហេង នរៈកក្កដា កាលថតវីដេអូបទចម្រៀង កាលពី១៦ថ្ងៃមុន
វី ឌីណែតនិង ហេង នរៈកក្កដា កាលថតវីដេអូបទចម្រៀង កាលពី១៦ថ្ងៃមុន
ហេង នរៈកក្កដាវី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T