​សុគន្ធ នីសា​៖ ក្នុង​​​ចំណោម​​​​អ្នក​ផ្ទះ​ ៧​នាក់​ គឺ​មាន​តែ​​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​​ ដែល​​មាន​​កូវីដ​​១៩​

//s9.kh1.co/c5/c5ae65759ffc25c0cd8bf238a7de148d56f9a7d9.png
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ មិ​នា ឆ្នាំ​២០២១ មាន​តារា ​២រូបដែល​ឆ្លង ហើយក្នុងចំណោមពីររូបនោះ​គឺ​មាន​​អ្នក​នាងសុគន្ធ នីសា ដែល​​បានធ្វើតេស្តរកមេរោគកូវីដ១៩ គឺទទួលបានលទ្ធផលវិជ្ជមាន

រាជធានីភ្នំពេញ៖ ​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ មិ​នា ឆ្នាំ​២០២១ មាន​តារា ​២រូបដែល​ឆ្លង ហើយក្នុងចំណោមពីររូបនោះ​គឺ​មាន​​អ្នក​នាងសុគន្ធ នីសា ដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ គឺទទួលបានលទ្ធផលវិជ្ជមាន។ បើយោង​ទៅ​តាម​​ការ​បង្ហោះ​​នៅលើបណ្តា​ញ​សង្គម​ផ្ទាល់ខ្លួន​របស់អ្នក​នាង។ ហើយក្នុងនោះ​អ្នកនាងបានបញ្ជាក់ថា ក្នុងចំណោមសមាជិក​អ្នកផ្ទះរបស់អ្នកនាងទាំងអស់គឺ មានតែអ្នកនាងទេដែលធ្វើតេស្តមានលទ្ធផលវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុគន្ធ ​នីសា​
សុគន្ធ ​នីសា​

កន្លង​មកនេះអ្នកនាងមិន​បាន​ជួប​ជាមួយ​អ្នកនាងនិមល​ទេ ហើយ​ក៏​មិន​បាន​ដើរទៅ​កន្លែង​ដែល​មានផ្ទុករោគ​​សញ្ញា​កើត​កូ​វី​ដ​១៩ ដែរ ប៉ុន្ដែ​ជំងឺ​នេះ វា​អាច​ជាប់​ពាក់ព័ន្ធ​ត​គ្នា​ដូច​សម្ល​រកំ​ពិស​ចឹ​ង​។

«ខ្ញុំ​នឹង​បន្ត​សង្កេត​ខ្លួនឯង​ទៀត ចាំ​មើល​លទ្ធផល អ្នក​ដែល​យើង​ជួប​ជា​ប្រ​យោលត​ៗ​គ្នា។ បើ​យ៉ាងណា​ៗ ខ្ញុំ​នឹង​ទាក់​ទង​​ដើម្បី​ធ្វើតេស្ត​អោយ​ប្រាកដ»។

សុគន្ធ ​នីសា​
សុគន្ធ ​នីសា​

បើ​តាម​អ្នក​នាង សុគន្ធ​នី​សា ពេល​ដែល​ដឹង​ព័ត៌មាន​យប់មិញ​នេះអ្នកនាងថា ខាង​ផ្ទះរបស់​អ្នកនាងគឺមិនបានចេញ​ទៅ​ក្រៅ​ផ្ទះឡើយ ចំណែក​ឯខាង​ផ្ទះ​ម្តាយ​អ្នកវិញគឺមិន​មានជាប់ការ​ពាក់​ព័ន្ធ​អ្វី​ទេ ព្រោះ​អ្នកនាងមិន​បាន​ចេញចូល​ផ្ទះ​ម៉ាក់​អ្នកនាងប្រហែលជិត​ពីរ​អាទិត្យ​ហើយ។ ហើយពេលនេះ អ្នកនាងកំពុងសម្រាកព្យាបាលនៅឯងមន្ទីពេទ្យ៕

សុគន្ធ ​នីសា​
សុគន្ធ ​នីសា​
សុគន្ធ ​នីសា​
សុគន្ធ ​នីសា​
សុគន្ធ ​នីសា​
សុគន្ធ ​នីសា​
សុគន្ធ និសា
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T