រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានផ្ញើរជូនលិខិតពាក់ព័ន្ធនឹងស្រ្តីជាអធិការរងនគរបាលស្រុក បំបៅកូនពេលបំពេញការងារ

//s9.kh1.co/56/56042c57eb2b00476250669c4844aa46075f549f.jpg
សង្គម

 ១០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយមកអធិការស្រុកសៀមប៉ាង ព្រមាន អនុសេនីយ៍ទោរឿងបំបៅដោះកូន ពេលបំពេញការងារ លោកជំទាវ ជូ ប៊ុនអេង ចេញមុខ....

ស្ទឹងត្រែង៖ ក្រោយពីមានផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីអធិការស្រុកសៀមប៉ាង ហៅស្រ្តីជានគរបាលម្នាក់មកធ្វើកិច្ចសន្យា និង ធ្វើការសុំទោសជាសាធារណៈ ក្រោយសមត្ថកិច្ចស្រ្តីរូបនេះ បានបំបៅដោះកូនហើយបានថតរូបនោះ បង្ហោះនៅលើបណ្តាញសង្គមរហូតមានការចែករំលែកតៗគ្នា ព្រោងព្រាតពេញបណ្តាញសង្គម Facebook។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជំទាវ ជូ ប៊ុនអេង
លោកជំទាវ ជូ ប៊ុនអេង
លោកជំទាវ ជូ ប៊ុនអេង
លោកជំទាវ ជូ ប៊ុនអេង

ដោយឡែកមកទល់ពេលនេះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានធ្វើការប្រតិកម្ម និង ចេញសេចក្តីថ្លែការណ៍ និង សរសើរលិខិតមួយច្បាប់ជូនឯ.ឧ អភិបាល ខេត្ត ស្ទឹងត្រែង ដោយបានសម្តែងការខកចិត្តនិង​​សោកស្តាយជាខ្លាំង ដោយបានឃើញចំណាត់ការ និង ឥរិយាបថរបស់អធិការស្រុកសៀមប៉ាងមកលើ ប៉ូលីសស្រីបែបនេះ។

ក្នុនោះដែរ លោកជំទាវ ជូ ប៊ុន អេង សរសេរលិខិតមួយផ្ញើរជូនឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្ត ស្ទឹងត្រែង ដោយសុំឱ្យការជួយលើកទឹកចិត្ត លោកស្រីអនុសេនីទោរូបនេះ កុំឱ្យបាក់ទឹកចិត្ត ដែលមានខ្លឹមសារលម្អិតដូចខាងក្រោមនេះ៖

លិខិតរបស់លោកជំទាវ ជូ ប៊ុនអេង
លិខិតរបស់លោកជំទាវ ជូ ប៊ុនអេង
លិខិតរបស់លោកជំទាវ ជូ ប៊ុនអេង
លិខិតរបស់លោកជំទាវ ជូ ប៊ុនអេង
ស្រ្តីជានគរបាលបំបៅដោះកូន
ស្រ្តីជានគរបាលបំបៅដោះកូន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T