កាលពីពេលថ្មីៗនេះ តារាចម្រៀង និងជាតួសម្តែងប្រុស ជនជាតិតៃវ៉ាន់ Danson Tang អាយុ ២៨ឆ្នាំ ត្រូវបានបញ្ចូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាបេះដូង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាប្រុសរូបនេះ បានបង្ហោះរូបរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅក្នុងប្លុកផ្ទាល់ខ្លួនរបស់គាត់។

ប្រភពដដែរបានបន្តទៀតថា តារាប្រុស Danson Tang មានបញ្ហាបេះដូង ជាច្រើនថ្ងៃមកហើយ ហើយគាត់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ទាំងពាក់កណ្តាលយប់។ បន្ទាប់មកគាត់ក៏បានទៅថតឈុតខ្លះ នៅក្នុងខ្សែភាពយន្តដែលគាត់កំពុងសម្តែង ហើយក៏ត្រូវបានគ្រូពេទ្យ ហៅឲ្យត្រលប់ទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យវិញ។

បើតាមសម្តីរបស់តារាប្រុស Danson Tang បានប្រាប់ទៅដល់ អ្នកគាំទ្ររបស់លោកថា “គាត់មានអាការៈធូរស្រាលច្រើន និងអរគុណចំពោះការបារម្ភ របស់អ្នកទាំងអស់គ្នា ប៉ុន្តែគាត់ត្រូវការពេលវេលាខ្លះ ដើម្បីសម្រាកព្យាបាលបញ្ហាបេះដូងនេះ។

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ក៏បានធ្វើការសុំទោស ទៅដល់ប្រិយមិត្ត និងអ្នកគាំទ្ររបស់គាត់ផងដែរ ដោយសារតែគាត់ត្រូវផ្អាក ការថតខ្សែភាពភា្លមៗ  ថែមទាំងធ្វើឲ្យខ្សែភាពយន្ត ដែលគាត់កំពុងថត ត្រូវផ្អាកការថតថែមទៀងផង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]