មុននេះ សុគន្ធ នីសា ប្រកាសថា ខ្លួន ឆ្លងវិជ្ជមានកូវីដ១៩

//s9.kh1.co/5a/5ad0325368fcf3465d62ee0b41122193026af081.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកនាង សុគន្ធ នីសា ត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានពិនិត្យសំណាករបស់អ្នកនាងរួច

ភ្នំពេញ; កាលពីប៉ុន្មាននាទីមុន នេះ យោងតាមគណនីហហ្វេសប៊ុក ផ្លូវការរបស់អ្នកនាង សុគន្ធ នីសា បានបង្ហោះសារមួយឃ្លា យ៉ាងវែងអន្លាយដោយបានរៀបរាប់ថា ខ្លួនផ្ទាល់បានរកឃើញថា វិជ្ជមានកូវីដ១៩ នៅថ្ងៃបន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យលើសំណាករបស់ខ្លួនរួច អ្នកនាង ក៏បានសរសេររៀបរាប់ប្រាប់ដល់មហាជនយ៉ាងលម្អិតដូច្នេះថា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា

នាងខ្ញុំ​សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស​ កូវីដ19​ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា​ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព​ខ្លួនឯង​នឹងក្រុមគ្រួសារ​សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​🙏🙏 សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​អធ្យាស្រ័យ​ផងណាបងប្អូន☺ 🙏🙏 ក្នុងចំណោមអ្នកផ្ទះខ្ញុំ​៧​ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក​គ្រូពេទ្យជំនាញ​ គឺមាន​កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ថ្ងៃដែរ​ ហេីយខាងផ្ទះម្តាយខ្ញុំ​គឺអត់ពាក់ពាន់ឡេីយ​

អ្នកនាង សុគន្ធ នីសា

ររំលឹកផងដែរថា ត្រឹមរយ:ដ៏ខ្លី ពោលគឺម្សិលមិញ និងថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យសំណាក និងបានរកឃើញតារាល្បីៗប្រចាំផលិតកម្មហង្ស មាស ចំនួន៤នាក់ ដែលក្នុងនោះ មាន អ្នកនាង កែវ ចាន់និមល លោក ណុប ប៉ាយ៉ារិទ្ធិ និងកញ្ញា វី ឌីណែត ព្រមទាំងអ្នកនាង សុគន្ធ នីសា បានវិជ្ជមានវីរុសកូវីដ១៩៕

អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
សុគន្ធ និសា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T